កិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាមនិងស្ថាប័នសន្តិសុខរុស្ស៊ីកាន់តែស៊ីជំរៅនិងជាក់ស្ដែង
|
កិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាមនិងស្ថាប័នសន្តិសុខរុស្ស៊ីកាន់តែស៊ីជំរៅនិងជាក់ស្ដែង(CAND) |
(VOV)_នារសៀលថ្ងៃទី១៤មិនា នាយឧត្តមសេនីយ៍ Tran Dai Quang រដ្ឋមន្ត្រី
ក្រសួងនគរបាលវៀតណាម បានជួបសន្ទនាជាមួយឧត្តមសេនីទោ Fetisov Andrey
Alexandrovich ប្រធានផ្នែកវិទ្យាសាស្ត្រ បច្ចេកទេស ស្ថាប័នសន្តិសុខរុស្ស៊ី ដែលកំ
ពុងបំពេញទស្សនកិច្ចនៅវៀតណាម។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រី Tran Dai Quang
បានអោយដឹងថា៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីនេះ ទំនាក់ទំនងសហប្រតិបត្តិការរវាង
ក្រសួងនគរបាលវៀតណាម និងស្ថាប័នសន្តិសុខរុស្ស៊ីត្រូវបានជំរុញខ្លាំង ប្រកប
ដោយប្រសិទ្ធិភាពពីមួយថ្ងៃទៅមួយថ្ងៃ។ រីឯ ឧត្តមសេនីទោ Fetisov Andrey
Alexandrovich បានសម្ដែងគោលបំណងថា៖ រដ្ឋមន្ត្រី Tran Dai Quang បន្តគាំទ្រ
ជំរុញទំនាក់ទំនងសហប្រិតបត្តិការរវាងស្ថាប័នទាំងពីរប្រកបដោយល្អប្រសើថែម
ទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីស្ថិរភាពនៅក្នុង
តំបន់និងលើពិភពលោក៕