កិច្ចសហប្រតិបត្តិការរវាងណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេសនៃបក្សកុម្មុយនិស្តវៀតណាម និងគណៈកម្មាធិការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមនៃគណបក្សប្រជាជនកម្ពុជា

(VOVWORLD) -  កិច្ចសហប្រតិបត្តិការរវាងណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេសនៃបក្សកុម្មុយនិស្តវៀតណាម និងគណៈកម្មាធិការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមនៃគណ បក្សប្រជាជនកម្ពុជា

កិច្ចសហប្រតិបត្តិការរវាងណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេសនៃបក្សកុម្មុយនិស្តវៀតណាម និងគណៈកម្មាធិការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមនៃគណបក្សប្រជាជនកម្ពុជា - ảnh 1ប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន ទទួលជួបលោក Le Hoai Trung សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេស
( រូបថត៖ VOV)

នាថ្ងៃទី ២២ ខែសីហា នៅរាជធានីភ្នំពេញ ប្រធានគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភា លោក ហេង សំរិន និងអនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ បានទទួលជួបលោក Le Hoai Trung សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេសដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំកម្ពុជា លោក Le Hoai Trung បានអះអាងថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់លើទំនាក់ទំនងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមករវាងបក្ស និងប្រទេសទាំងពីរ ដោយសង្កត់ធ្ងន់លើគោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាម លើការជំរុញទំនាក់ទំនងវៀតណាម-កម្ពុជា។ ចំណែកខ្លួនវិញ ថ្នាក់ដឹកនាំកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ ដោយអបអរសាទរចំពោះសមិទ្ធិផលដ៏ទូលំទូលាយដែលប្រជាជនវៀតណាមទទួលបាន ជាពិសេសក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ការស្តារឡើងវិញ និងអភិវឌ្ឍន៍ស្ថានភាពសេដ្ឋកិច្ចសង្គម លើកខ្ពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ