កិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធតុលាការវៀតណាមនិងឡាវកាន់តែប្រសិទ្ធភាព​និងជាក់ស្តែង

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាថ្ងៃទី ២៧ ខែសីហា នៅទីក្រុងវៀងច័ន្ទ គណៈប្រតិភូ តុលាការប្រជាជនកំពូលវៀតណាមដឹកនាំដោយប្រធានតុលារប្រជាជនកំពូលវៀតណាម លោក Nguyen Hoa Binh បានអញ្ជើញជួបសន្ទនាជាមួយគណប្រតិភូ តុលាការប្រជាជនកំពូលឡាវដឹកនាំដោយប្រធានតុលាការប្រជាជនកំពូលឡាវលោក Khamphan Sithidampha។
កិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធតុលាការវៀតណាមនិងឡាវកាន់តែប្រសិទ្ធភាព​និងជាក់ស្តែង - ảnh 1 ប្រធានតុលាការប្រជាជនកំពូលឡាវលោក Khamphan Sithidampha និងប្រធានតុលារប្រជាជនកំពូលវៀតណាម លោក Nguyen Hoa Binh

នៅក្នុងជំនួបសន្ទនានេះ ភាគីទាំងពីរឯកភាពគ្នា បន្តជម្រុញអនុវត្តឲ្យមានប្រសិទ្ធ ភាពនូវកិច្ចព្រមព្រៀងផ្តល់ជំនួយឧបត្ថម្ភខាងយុត្តិធម៌ស្តីពីច្បាប់រដ្ឋប្រវេណី និងព្រហ្មទណ្ឌកិច្ចព្រម ព្រៀងទ្វេភាគីរវាងរដ្ឋាភិបាលវៀតពាននិងឡាវស្តីអំពី ការបង្ការនិងប្រឆាំងគ្រឿងញៀន និងការផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពបទល្មើស និងភាពជាក់ស្តែងក្នុង ការកាត់ក្តីចំពោះបទឧក្រិដ្ឋកម្មឆ្លងដែនជាដើម។

ថ្លែងមតិក្នុងកិច្ចសន្ទនានេះលោក Nguyen Hoa Binh បានឲ្យដឹងថាភាគី វៀតណាមមិនត្រឹមតែត្រៀមខ្លួនជួយឧបត្ថម្ភគាំទ្រខាងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងរយៈពេលខ្លីសំរាប់ចៅក្រមឡាវប៉ុណ្ណោះទេថែមទាំងត្រៀមខ្លួនជាស្រេច បញ្ជូនអ្នកជំនាញដែលមានបទពិសោធន៍ច្រើនទៅកាន់ប្រទេសឡាវដើម្បីចែក រំលែកចំណេះដឹងតាមតម្រូវការភាគីខាងឡាវទៀតផង។ ក្នុងឱកាសនេះ លោក  Nguyen Hoa Binh ក៏ប្រគល់ទឹកប្រាក់ចំនួន ៥០០ លានដុងជូនប្រជាជនឡាវ ដែលរងផលប៉ះពាល់ពីការបាក់ទំនប់វារីអគ្គិសនី Xepian Xenamnoy ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ