(VOVworld) - នាថ្ងៃទី១០ មិនា នៅទីស្ដីការក្រុមប្រឹក្សាសហព័ន្ធ (ពោលគឺព្រឹទ្ធសភា
រុស្ស៊ី) បានប្រព្រឹត្តទៅជំនួបសន្ទនារវាងអនុប្រធានព្រឹទ្ធសភារុស្ស៊ីលោក Umakhalov
និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីលោក Nguyen Thanh Son ក្នុងបំណង ផ្លាស់
ប្ដូរព័ត៏មានអំពីកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំង២។ថ្លែងមតិនៅទីនេះ លោក
Umakhalov បានចាត់ទុកថា ទំនាក់ទំនងរវាងប្រទេសទាំង២កំពុងអភិវឌ្ឍន៍យ៉ាងល្អ
ប្រសើរ ដោយឈរលើស្មារតីដៃគូយុទ្ធសាស្ត្រ ក្នុងនោះកិច្ចសហប្រតិបតិ្តការដ៏ស្អិត
រមួតរវាងរដ្ឋសភាទាំង២ដើរតួនាទី១ដ៏សែនសំខាន់។រុស្ស៊ីអបអរសាទរនិងគាំទ្រ
វៀតណាមរៀបចំមហាសន្និបាតសហភាពអន្តរសភាពិភពលោកលើកទី១៣២
(IPU ១៣២) ហើយនឹងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួម។លោក Umakhalov បានចែករំលែកថា៖
“នាពេលខាងមុខនេះវៀតណាមនឹងរៀបចំព្រឹត្តិការណ៍ដ៏សំខាន់១គឺ IPU ១៣២។គណៈប្រតិភូនៃព្រឹទ្ធសភារុស្ស៊ី កំពុងត្រៀមរៀបចំយ៉ាងសកម្មដើម្បីចូលរួមវេទិការ
នេះ។ការដែលរុស្ស៊ីបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយលោកប្រធាន គណៈ
កម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាមកចូលរួមព្រឹត្តិការណ៍នេះ សរឃើញថា
យើងខ្ញុំវាយតំលៃខ្ពស់ចំពោះវេទិការនេះដែលបានរៀបចំឡើងដោយវៀតណាម។”
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមលោក Nguyen Thanh Son បានជូនដំណឹងថា ការងារត្រៀមរៀបចំឲ្យIPU១៣២ ត្រូវបានសំរេច និងវៀតណាមបានត្រៀមខ្លួនជា ស្រេចសំរាប់ព្រឹត្តិការណ៍នេះ។លោក Nguyen Thanh Son ក៏បានជូនព័ត៏មានអំពី ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំប្រទេសទាំង២នាពេលខាងមុខ ជាពិសេសគឺ ដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Medvedev នា
ខែមេសា និងដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់ប្រធានរដ្ឋវៀតណាមលោក Truong
Tan Sang ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍៧០ឆ្នាំនៃមហាជ័យជំនះក្នុងសង្គ្រាម
លោក លើកទី២។លោក Nguyen Thanh Son ក៏បានស្នើរឲ្យព្រឹទ្ធសភារុស្ស៊ីយក
ចិត្តទុក ដាក់ បង្កលក្ខណៈងាយស្រួលដើម្បីសហគមន៍ជនវៀតណាមនៅរុស្ស៊ី
រស់នៅ ធ្វើអាជីវកម្មប្រកបដោយស្ថិរភាពផងដែរ៕