កិច្ចសហប្រតិបត្តិការរវាងវៀតណាម និង ILO អំពីការងារសមរម្យសម្រាប់ដំណាក់ កាល ២០២២-២០២៦

(VOVWORLD) - នាថ្ងៃទី ២៨ ខែមីនា នៅទីក្រុងហាណូយ ក្របខ័ណ្ឌកម្មវិធីសហប្រតិបត្តិការថ្នាក់ ជាតិរវាងវៀតណាម - ILO អំពីការងារសមរម្យសម្រាប់ដំណាក់កាល ២០២២ -២០២៦ ត្រូវបានប្រកាស និងចុះហត្ថលេខារវាងតំណាងរដ្ឋាភិបាល និយោជិត និយោជក់ និង អង្គការពលកម្មអន្តរជាតិ (ILO)។

កិច្ចសហប្រតិបត្តិការរវាងវៀតណាម និង ILO អំពីការងារសមរម្យសម្រាប់ដំណាក់ កាល ២០២២-២០២៦ - ảnh 1ទិដ្ឋភាពនៅពិធីចុះហត្ថលេខា។ (រូបថត៖ hanoimoi.com.vn)
ក្របខ័ណ្ឌកម្មវិធីថ្មី ផ្តល់ក្របខ័ណ្ឌសហប្រតិបត្តិការរវាងអង្គការពលកម្មអន្តរជាតិ (ILO) និងដៃគូនានានៅវៀតណាមរហូតដល់ឆ្នាំ ២០២៦ ក្នុងគោលដៅឆ្ពោះទៅរក ការងារសមរម្យនិងប្រកបដោយចីរភាពសម្រាប់មនុស្សទាំងអស់។ តាមនោះ ដល់ឆ្នាំ ២០២៦ ប្រជាជនវៀតណាម ជាពិសេសអ្នកដែលមានហានិភ័យត្រូវទុកចោលនៅពី ក្រោយ នឹងរួមចំណែក ហើយទទួលបានផលដោយសមភាព ពីដំណើរការផ្លាស់ប្តូរ សេដ្ឋកិច្ចប្រកបដោយចីរភាព គ្រប់ជ្រុងជ្រោយ ហើយឆ្លើយតបផ្នែកយេនឌ័រ ដោយ ឈរលើនវានុវត្តន៍ សហគ្រិនភាព ការលើកកម្ពស់ផលិតភាព សមត្ថភាពប្រកួតប្រជែង និងការងារសមរម្យ។ លើសពីនេះ មុខសញ្ញាទាំងនេះ នឹងទទួលបានផលពីសេវាសង្គម និងប្រព័ន្ធសុខុមាលភាពសង្គម ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានទំនួលខុស ត្រូវចំពោះយេនឌ័រ ភាពរស៊ើបចំពោះជនពិការ សមភាព តម្លៃសមរម្យ និងមានគុណ ភាព ជាមួយនឹងគោលដៅនៃការកាត់បន្ថយភាពក្រីក្រគ្រប់ជ្រុងជ្រោយ ប្រកបដោយ ចីរភាព ហើយលើកកំពស់សិទ្ធិរបស់ប្រជាជនដើម្បីជួយពួកគេពង្រីកជាអតិបរមានូវ សក្តានុពលរបស់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ