កិច្ចសហប្រតិបត្តិការរវាងសមាគមមិត្តភាពវៀតណាម - សិង្ហបុរី ជាមួយមូលនិធិអន្តរជាតិសិង្ហបុរី
|
ប្រធានសមាគមិត្តភាពវៀតណាម - សិង្ហបុរីលោក Vu Viet Ngoan និងនាយិការប្រតិបត្តិមូលនិធិអន្តរជាតិ លោកស្រី Jean Tan បានអញ្ជើញចុះហត្ថលេខាលើអនុស្សារណៈស្ដីអំពីកិច្ចសហប្រតិបត្តិការសម្រាប់ដំណាក់កាល ២០១៧ - ២០២២ (រូបថតោ៖ http://tapchihuunghi.vn) |
(VOV)_នាយថ្ងៃទី ២៣ មិនា នៅរដ្ឋធានីហាណូយ ប្រធានសមាគមិត្តភាពវៀត
ណាម - សិង្ហបុរីលោក Vu Viet Ngoan និងនាយិការប្រតិបត្តិមូលនិធិអន្តរជាតិ លោក
ស្រី Jean Tan បានអញ្ជើញចុះហត្ថលេខាលើអនុស្សារណៈស្ដីអំពីកិច្ចសហប្រតិបត្តិ
ការសម្រាប់ដំណាក់កាល ២០១៧ - ២០២២ ដោយមានការធ្វើកស្សិណសាក្សីរបស់
នាយករដ្ឋមន្ត្រីសិង្ហបុរីលោកលីស៊ានឡុង និងនាយករដ្ឋមន្ត្រីវៀតណាមលោក
Nguyen Xuan Phuc ។ ភាគីទាំងពីរបានសន្យានឹងជំរុញការយល់ដឹងអំពីវប្បធម៌ និង
ជួបប្រាស្រ័យប្រជាជនរវាងវៀតណាមនិងសិង្ហបុរី ។ ដើម្បីអនុវត្តគោលដៅនេះ
ភាគីទាំងពីរនឹងសហការអនុវត្តបណ្ដាគម្រោងការណ៍ និងការផ្តើមគំនិតសម្រាប់
ដំណាក់កាលពីរឆ្នាំខាងមុខនេះ ដោយមានការចួលរួមពីថ្នាក់ដឹកនាំនៃភាគី
ទាំងពីរ។
បន្ទាប់ពីពិធីចុះហត្ថលេខា លោក Vu Viet Ngoan ប្រធានសមាគមិត្តភាពវៀត
ណាម សិង្ហបុរីបានជឿជាក់ថា អនុស្សារណៈនេះនឹងនាំមកនូវឱកាសសហប្រតិ
បត្តិការថ្មីចំពោះគម្រោងការជាច្រើន។ លោកស្រី Jean Tan នាយិការប្រតិបត្តិមូល
និធិអន្តរជាតិបានអះអាងថា បណ្ដាសកម្មភាពរបស់មូលនិធិនេះគឺបានប្រមូលផ្ដុំ
ចំពោះកិច្ចសហប្រតិបត្តិការរបស់អ្នកស្ម័គ្រចិត្តក្នុងវិស័យថែទាំសុខភាព និងអប់រំ
នៅវៀតណាមជាដើម៕