កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ គឺជាសសរស្តម្ភក្នុងទំនាក់ទំនងរវាងវៀតណាម ឡាវ និងកម្ពុជា

(VOVWORLD) - អញ្ជើញចូលរួមក្នុងសន្និសីទនេះ មានឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា សម្តេចក្រឡាហោម ស ខេង និងរដ្ឋមន្ត្រីក្រសួងនគរបាលឡាវ លោក Vilay Lakhamphong។

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ គឺជាសសរស្តម្ភក្នុងទំនាក់ទំនងរវាងវៀតណាម ឡាវ និងកម្ពុជា - ảnh 1រដ្ឋមន្ត្រីបីរូប អញ្ជើញចូលរួមសន្និសីទ (រូបថត៖ cand.com.vn)

នារសៀលថ្ងៃទី ៥ ខែមករា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam បានដឹកនាំគណៈប្រតិភូក្រសួងនគរបាលវៀតណាម ចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រី វៀត ណាម-ឡាវ-កម្ពុជាលើកទី ៣ តាមទម្រង់វីដេអូអនឡាញ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបង្ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម។ អញ្ជើញចូលរួមក្នុងសន្និសីទនេះ មានឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា សម្តេចក្រឡាហោម ស ខេង និងរដ្ឋមន្ត្រីក្រសួងនគរបាលឡាវ លោក Vilay Lakhamphong។

នៅក្នុងសន្និសីទនោះ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក To Lam បានអះអាងនូវទស្សនៈដោយកំណត់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ គឺជា “សសរស្តម្ភ” ក្នុងទំនាក់ទំនងរវាងប្រទេសទាំងបី និងគោរពតាមគោលការណ៍ មិនអនុញ្ញត្តឲ្យកម្លាំងណាមួយ ប្រើប្រាស់ទឹកដីនៃប្រទេសមួយដើម្បីប្រឆាំងនិងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសមួយផ្សេងទៀត។ លោករដ្ឋមន្ត្រី To Lam បានស្នើឲ្យប្រទេសទាំងបី បន្តសម្របសម្រួលក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពរាល់កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងវៀត ណាម-ឡាវ វៀតណាម-កម្ពុជា។ ទន្ទឹមជាមួយគ្នានោះ បង្កើនការផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពទាក់ទងនឹងសន្តិសុខជាតិនិងសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅក្នុងប្រទេសនីមួយៗ ជាពិសេសនៅតាមតំបន់ព្រំដែន។ រួមជាមួយគ្នានោះ ស្នើរឱ្យមានដំណោះស្រាយ មានការសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មពាក់ព័ន្ធប្រទេសទាំង៣ និងឧក្រិដ្ឋកម្មប្រភេទថ្មី។

នៅចុងបញ្ចប់នៃសន្និសីទ រដ្ឋមន្ត្រីទាំងបីររូបបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីវៀតណាម-ឡាវ-កម្ពុជាលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបង្ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ