កិច្ចសហប្រតិបត្តិការវៀតណាម - ជប៉ុន៖ ចែករំលែកដំណោះស្រាយនិងបច្ចេកវិទ្យាដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ
(VOVWORLD) - សិក្ខាសាលា ស្តីពី “កិច្ចសហប្រតិបត្តិការ វៀតណាម - ជប៉ុន ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី ៧៖ ដំណោះស្រាយនិងបច្ចេកទេសដើម្បីកាត់បន្ថយការខូច ខាតដែលបណ្តាលមកពីគ្រោះទឹកជំនន់និងការស្រូតបាក់ដី” បានបើកនាថ្ងៃទី ១១ ខែតុលា នៅទីក្រុងហាណូយ។
ទឹកជំនន់នៅទីក្រុង Dong Xoai ខេត្ត Binh Phuoc នាថ្ងៃទី ៥ ខែតុលាឆ្នាំ ២០១ (រូបថត៖TTXVN) |
ក្នុងឱកាសទិវាអន្តរជាតិដើម្បីកាត់បន្ថយគ្រោះមហន្តរាយ (១៣ តុលា) នាព្រឹកថ្ងៃទី ១១ ខែតុលា នៅទីក្រុងហាណូយ អគ្គនាយកដ្ឋានបង្ការនិងទប់ទល់គ្រោះមហន្តរាយ - គណៈ កម្មាធិការបញ្ជាណែនាំមជ្ឈឹម ទទួលបន្ទុកអំពីការបង្ការនិងទប់ទល់គ្រោះមហន្តរាយ បានរួមសហការជាមួយ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននិងទេសចរណ៍ជប៉ុន បានរៀបចំសិក្ខាសាលា ស្តីពី “កិច្ចសហប្រតិបត្តិការវៀតណាម - ជប៉ុនក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី៧៖ ដំណោះស្រាយនិងបច្ចេកទេសដើម្បីកាត់បន្ថយការខូចខាតដែលបណ្តាលមកពីគ្រោះទឹកជំនន់និងការស្រូតបាក់ដី” ដើម្បីចែករំលែកដំណោះស្រាយនិងបច្ចេកវិជ្ជាទំនើបសម្រាប់កាត់បន្ថយការខូចខាតដែលបណ្តាលមកពីគ្រោះទឹកជំនន់និងការស្រូតបាក់ដី។
នៅក្នុងសិក្ខាសាលានេះ វាគ្មិនបានធ្វើបទបង្ហាញសំខាន់ៗមួយចំនួន ដោយផ្តោតលើខ្លឹមសារដូចជា៖ បទពិសោធន៍ក្នុងការទប់ទល់នឹងគ្រោះទឹកជំនន់និងការបាក់ដីនៅខេត្ត Thanh Hoa; ការផ្ទេរស្តង់ដាបច្ចេកទេសរបស់ជប៉ុនសម្រាប់ការបង្ការនិងគ្រប់គ្រងគ្រោះទឹកជំនន់និងការបាក់ដីនៅវៀតណាមជាដើម។ អង្គសិក្ខាសាលាក៏បានពិភាក្សាអំពីដំណោះស្រាយនិងបច្ចេក ទេសដើម្បីកាត់បន្ថយការខូចខាតដោយសារទឹកជំនន់និងការបាក់ដី ក្នុងនោះ សង្កត់ធ្ងន់ទៅលើការពង្រឹងប្រព័ន្ធប្រកាសអាសន្ន និងលើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីការការពារទឹកជំនន់ និងការបាក់ដី រួមទាំងការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងការងារផ្សព្វផ្សាយព័ត៌មាន៕