កិច្ចសហប្រតិបត្តិការសិង្ហបូរី - វៀតណាមគឺផ្អែកលើមូលដ្ឋានគ្រឹះនៃទំនាក់ទំនងមិត្តភាពនិងការយល់ដឹងពីគ្នាទៅវិញទៅមក

(VOVWORLD) - ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅសិង្ហបុរី។

កិច្ចសហប្រតិបត្តិការសិង្ហបូរី - វៀតណាមគឺផ្អែកលើមូលដ្ឋានគ្រឹះនៃទំនាក់ទំនងមិត្តភាពនិងការយល់ដឹងពីគ្នាទៅវិញទៅមក - ảnh 1រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក Vivian Balakrishnan (រូបថត៖ TTXVN)

ធ្វើការវាយតម្លៃពីសារៈសំខាន់ នៃដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក Vivian Balakrishnan បានលើកច្បាស់ថា ដំណើរទស្សនកិច្ចនេះ គឺជាឱកាសដើម្បីបញ្ជាក់ឡើងវិញនូវទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងសិង្ហបុរីនិងវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងពិភាក្សាអំពីវិធីជំរុញទំនាក់ទំនងទ្វេភាគីក្នុងអំឡុងពេលស្តារឡើងវិញ បន្ទាប់ពីជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រង។ សិង្ហបុរីមានបំណងចង់រក្សាភាពជាដៃគូជាមួយវៀតណាមនាពេលខាងមុខ តាមរយៈការបើកទូលាយទៅក្នុងវិស័យដែលកំពុងរីកចម្រើន និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងជំពូកថ្មីនៃការអភិវឌ្ឍ ក្នុងនោះមានវិស័យលេចធ្លោពីរក្នុងទំនាក់ទំនងទ្វេភាគីគឺ៖ កិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ក្នុងពេលជាមួយគ្នានោះ សាស្ត្រាចារ្យរង លោក Vu Minh Khuong អ្នកជំនាញនៅសាលាគោលនយោបាយសាធារណៈ Lee Kuan Yew នៃសាកលវិទ្យាល័យជាតិសិង្ហបុរីបានចាត់ទុកថា ដំណើរទស្សនកិច្ចនេះគឺជា "ព្រឹត្តិការណ៍ដ៏ពិសេសនិងបានរំពឹងទុកនៅក្នុងប្រទេសសិង្ហបុរី"។ យោងតាមអ្នកជំនាញរូបនេះ នាពេលខាងមុខ ភាគីទាំងពីរត្រូវបង្កើតទំនាក់ទំនងគំរូអំពីទំនាក់ទំនងការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ អំពីសេដ្ឋកិច្ច និងទំនាក់ទំនងប្រជាជន និងប្រជាជន ដើម្បីបន្តពង្រឹងទំនាក់ទំនងការទូតដ៏ល្អប្រសើរដែលមានស្រាប់ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ