កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគដើរតួនាទីស្នូលក្នុងទំនាក់ទំនងវៀតណាម-អាមេរិក

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគដើរតួនាទីស្នូលក្នុងទំនាក់ទំនងវៀតណាម-អាមេរិក - ảnh 1
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Ha Kim Ngoc

          (VOV)_​នេះជាការអះអាងរបស់អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម​ លោក 
Ha Kim Ngoc ក្នុងពេលឆ្លើយសម្ភាស៍សារព័ត៌មានអំពី​ទំនាក់ទំ​នង​វៀតណាម-អាមេរិក
 ក្នុងឱកាស រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry មកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤មករា។ អនុរដ្ឋ​មន្ត្រីលោក Ha Kim Ngoc
 បានលើកច្បាស់ថា៖ដោយគោលនយោបាយកិច្ច​ការ​បរទេសឯករាជ្យ ម្ចាស់ការ ពហុបែប និងពហុទិសភាវូបនីយកម្មទំនាក់ទំនង​អន្តរជាតិរបស់វៀតណាមនោះ វៀត
ណាមអះអាងគោលនយោបាយមុនក៏ដូចជាក្រោយគឺគោរពទំនាក់ទំនងអន្តរជាតិ
ជាមួយអាមេរិក។ លោក Ha Kim Ngoc ក៏បានអោយដឹងថា៖ វៀតណាមរួមជាមួយ
បណ្ដាដៃគូ ដែលក្នុងនោះមានអាមេរិក មានគោលដំណងរក្សាសន្តិភាព ស្ថិរភាព
 កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក ផ្អែកទៅលើការគោរពច្បាប់អន្តរ
ជាតិ រក្សាតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន រក្សាអាស៊ានមួយប្រកបដោយភាពរឹង
មាំ សាមគ្គីភាព។​ក្នុងទំនាក់ទំនង​ទ្វេភាគី វៀតណាមបន្តអនុត្តបណ្ដាយន្តការសហ
ប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលក្នុងនោះមានការផ្លាស់ប្តូរគណៈប្រតិភូជាន់
ខ្ពស់។ វៀតណាមត្រូវខំប្រឹង​ប្រែងថែមទៀត កសាងបរិយកាសវិនិយោគ អាជីវកម្ម
ងាយស្រួល ដើម្បីទាក់​ទាញវិនិយោគិនអាមេរិក បង្កើនសកម្មភាពពាណិជ្ជកម្មទ្វេ
ភាគី។ ខឿនសេដ្ឋកិច្ចវៀតណាមនិងអាមេរិក អាចបំពេញបន្ថែមអោយគ្នាទៅវិញ
ទៅមក និងសក្ដានុ​ភាពសហប្រតិបត្តិការនៅធំធេង។ ក្នុងទ្រង់ទ្រាយតំបន់និង
អន្តរជាតិ វៀតណាម​បន្តរក្សាយន្តការសហប្រតិបត្តិការជាមួយអាមេរិក អំពីការ
ប្រឆាំងភេរវកម្ម ប្រឆាំងការរីករាលដាលអាវុធប្រល័យពូជសាសន៍ ទប់ទល់នឹងបំ
រ៉ែបំរួលអាកាសធាតុ ​ធានាសន្តិសុខថាមពល សន្តិសុខស្បៀងអាហារ សន្តិសុខប្រ
ភពទឹក រួមចំណែក​រក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍
ក្នុងតំបន់និង​អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ