កិច្ចសហប្រតិបត្តិការស្ថិរភាពជាមួយចិនគឺជាអាទិភាពសំខាន់មួយរបស់រុស្ស៊ី

(VOVWORLD) - នាថ្ងៃទី ៨ មិថុនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅចិនតាមសេចក្តីអញ្ជើញរបស់ប្រធាន រដ្ឋចិន លោក Xi Jinping។ 
កិច្ចសហប្រតិបត្តិការស្ថិរភាពជាមួយចិនគឺជាអាទិភាពសំខាន់មួយរបស់រុស្ស៊ី  - ảnh 1 កិច្ចសហប្រតិបត្តិការស្ថិរភាពជាមួយចិនគឺជាអាទិភាពសំខាន់មួយរបស់រុស្ស៊ី 

       នាថ្ងៃទី ៨ មិថុនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅចិនតាមសេចក្តីអញ្ជើញរបស់ប្រធាន រដ្ឋចិន លោក Xi Jinping។ ថ្នាក់ដឹកនាំរុស្ស៊ីបានជួបចរចាជាមួយប្រធានរដ្ឋចិន លោក Xi Jinping ក្នុងនោះ លោក Putin បានវាយតំលៃថា៖ កិច្ចសហប្រតិបត្តិការ ស្ថិរភាពទ្វេភាគីកំពុងស្ថិតនៅដំណាក់កាលអភិវឌ្ឍន៍ដ៏អស្ចារ្យ។ លោកចាត់ទុក ថា៖ កិច្ចសហប្រតិបត្តិការជាមួយចិនគឺជាអាទិភាពសំខាន់មួយរបស់រុស្ស៊ី។ មុននេះ ក្នុងជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិន លោក  Li Keqiang ប្រធានាធិបតីរុស្ស៊ីបានពិភាក្សាអំពីឱកាសសហប្រតិបត្តិការរុស្ស៊ី-ចិនតាមយន្តការ ពហុភាគីក្នុងក្របខ័ណ្ឌសហប្រតិបត្តិការសៀងហាយ (SCO) កដូចជាបណ្ដារូប សណ្ឋានសហប្រតិបត្តិការទ្វេភាគីផ្សេងៗទៀត។ នាយករដ្ឋមន្ត្រីចិនបានប្រកាស ថា៖ ចិនត្រៀមខ្លួនជាស្រេចអភិវឌ្ឍន៍សហប្រតិបត្តិការជាមួយរុស្ស៊ីលើវិស័យប្រពៃ ណី ក៏ដូចជា វិស័យថ្មីៗថែមទៀត ពិសេសគឺថាមពលនុយក្លេអ៊ែរ។ លោក Li Keqiang បានព្យាករណ៍ថា៖ ទំហំប្រាក់ពាណិជ្ជកម្មទ្វេភាគីអាចទទួលបាន ១០០ ពាន់លាន ដុល្លាអាមេរិក។ ប្រធានាធិបតីរុស្ស៊ីនឹងចូលរួមសន្និសីទកំពូលអង្គការ  SCO នៅទីក្រុង Qingdao ចិន នាថ្ងៃទី ៩ និងទី ១០ មិថុនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ