កិច្ចសហប្រតិបត្តិការសន្តិភាពនៅសមុទ្រខាងកើតជាផលប្រយោជន៍របស់ប្រទេសទាំងឡាយ
|
កិច្ចសហប្រតិបត្តិការសន្តិភាពនៅសមុទ្រខាងកើតជាផលប្រយោជន៍របស់ប្រទេសទាំងឡាយ |
(VOV)_នារសៀលថ្ងៃទី១៩ខែធ្នូ នៅមហាវិទ្យាល័យ Meiji Tokyo ប្រទេសជប៉ុន
វិទ្យាស្ថានបណ្ដាបញ្ហាសកល Meiji ( MIGA) និងវិទ្យាស្ថាននយោបាយអន្តរជាតិ Meiji
(MIIPS) បានរៀបចំសិក្ខាសាលាអន្តរជាតិ ស្ដីអំពីសមុទ្រខាងកើត ដោយប្រធានបទ៖
ក្រោយពីសេចក្ដីសម្រេចចិត្តរបស់តុលាកា (PCA) នៅឡាអេ (ប្រទេសហូឡង់) អនាគត
របស់នាវាចរណ៍អាស៊ី។ចូលរួមសិក្ខាសាលានេះ មានបណ្ដាអ្នកប្រាជ្ញជួរមុខរបស់ជប៉ុន
និងប្រទេសផ្សេងៗក្នុងតំបន់។
ថ្លែងមតិនៅទីនេះ អង្គសន្និសីទបានអះអាងថា៖ សេរីភាពនាវាចរណ៍ អាកាស
ចរណ៍នៅសមុទ្រខាងកើត មិនគ្រាន់តែជាផកប្រយោជន៍របស់ប្រទេសក្នុងតំបន់
ប៉ុណ្ណោះទេ ថែមទាំង ជាផលប្រយោជន៍សកលទៀតផង។ ទន្ទឹមនឹងនោះ អង្គសន្និសីទ
ក៏បានចាត់ទុកថា សេចក្ដីសម្រេចចិត្តរបស់តុលាកាជាមូលដ្ឋានដើម្បីប្រទេសទាំង
ឡាយជំរុញកិច្ចសហប្រតិបត្តិការ ក្នុងបញ្ហាសមុទ្រខាងកើតរក្សាសេរីភាពនាវាចរណ៍
អាកាសចរណ៍នៅសមុទ្រខាងកើតសន្តិភាព ស្ថិរភាព ជាផលប្រយោជន៍របស់ប្រទេសទាំងឡាយ៕