កិច្ចសហប្រតិបតិ្តការសភាជាកម្លាំងចលករថ្មីក្នុងទំនាក់ទំនងរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី

(VOVWORLD) - ដំណើរទស្សនកិច្ចជាផ្លូវការជាលើកដំបូងនៅសហ ព័ន្ធរុស្ស៊ី របស់លោកស្រី Nguyen Thi Kim Ngan ក្នុងឋានៈជាប្រធានរដ្ឋសភាវៀតណាម មានអត្ថន័យដ៏សំខាន់ ដោយបន្តអះអាងនូវគោលនយោបាយកិច្ចការបរទេសដ៏ ឥតងាករេរបស់វៀតណាម នោះគឺជានិច្ចកាលគោរពនិងមានគោលបំណងចង់ ពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី។
កិច្ចសហប្រតិបតិ្តការសភាជាកម្លាំងចលករថ្មីក្នុងទំនាក់ទំនងរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំរុស្ស៊ីលោក Ngo Duc Manh (រូបថត៖ TTXVN)

  ឆ្លើយសម្ភាសន៍មុនដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីរបស់ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ចាប់ពីថ្ងៃទី៨ដល់ ថ្ងៃទី១១ខែធ្នូខាងមុខនេះ ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំរុស្ស៊ីលោក Ngo Duc Manh បានសង្កត់ធ្ងន់ថា រុស្ស៊ីជាដៃគូមួយក្នុងចំណោមដៃគូគួរអោយ ជឿទុកចិត្ត បំផុតរបស់វៀតណាម ហើយដំណើរទស្សនកិច្ចប្រកបដោយខ្លឹមសារដ៏សម្បូរបែប លើកនេះប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌឆ្នាំមិត្តភាពវៀតណាម-រុស្ស៊ី រុស្ស៊ី-វៀតណាម បានសរអោយឃើញនូវលក្ខណៈពិសេសនៃទំនាក់ទំនងសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចជាផ្លូវការជាលើកដំបូងនៅសហព័ន្ធរុស្ស៊ី របស់លោកស្រី Nguyen Thi Kim Ngan ក្នុងឋានៈជាប្រធានរដ្ឋសភាវៀតណាម មានអត្ថន័យដ៏សំខាន់ ដោយបន្តអះអាងនូវគោលនយោបាយកិច្ចការបរទេសដ៏ ឥតងាករេរបស់វៀតណាម នោះគឺជានិច្ចកាលគោរពនិងមានគោលបំណងចង់ ពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី។

        លោកឯកអគ្គរដ្ឋទូត Ngo Duc Manh ជឿជាក់ថា ដំណើរទស្សនកិច្ចនៅរុស្ស៊ី លើកនេះរបស់ប្រធានរដ្ឋសភាវៀតណាមនឹងបញ្ចប់ប្រកបដោយជោគជ័យ បង្កើត កម្លាំងចលករថ្មីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសគឺទំនាក់ទំនង សភាតាមនោះពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយទ្វេភាគី រួមចំណែកចំពោះការអភិវឌ្ឍប្រកបដោយវិបុលភាពនៅប្រទេស នីមួយៗ និងសុខសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍនៃតំបន់ និងពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ