កិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍រវាងស្វីសនិងវៀតណាមឆ្ពោះទៅកំណើនសេដ្ឋកិច្ចនិរន្តរភាព
(VOVworld) - នារសៀលថ្ងៃទី៣០ កញ្ញា នៅទីក្រុងហាណូយ ស្ថាប័នសហ
ប្រតិបតិ្តការនិងអភិវឌ្ឍន៍ស្វីស (SDC) បានរៀបចំសិក្ខាសាលាក្នុងឱកាសរំលឹកខួប
អនុស្សាវរីយ៍រយៈពេល២៥ឆ្នាំនៃកិច្ចសហប្រតិបតិ្តការជាមួយវៀតណាម។ថ្លែងមតិ
នៅទីនេះ លោកស្រី Beatrice Maser Mallor ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅវៀតណាម
សង្កត់ធ្ងន់ថា ចាប់តាំងពីឆ្នាំ១៩៩២មក SDC បានផ្ដល់ឲ្យវៀត ណាមទឹកប្រាក់ចំនួន
២១៦លានហ្វ្រង់ស្វីស ក្រោមរូបភាពជំនួយឧបត្ថម្ភឥត សំណង តាមរយៈកម្មវិធី
និងគំរោងការណ៍ចំនួន៣២។តាមលោកស្រី Mallor ថា ស្វីសនឹងបន្តផ្ដល់ជំនួយ
ឧបត្ថម្ភអភិវឌ្ឍន៍ជូនវៀតណាម ប៉ុន្តែផ្លាស់ប្ដូរវិធីសាស្ត្រ សហប្រតិបតិ្តការឲ្យសម
ស្របនឹងស្ថានភាពជាក់ស្ដែងនិងតម្រូវការថ្មីរបស់វៀតណាម។កិច្ចសហប្រតិបតិ្ត
ការអភិវឌ្ឍន៍ទ្វេភាគីរវាងស្វីសនិងវៀតណាមនឹងផ្ដោតសំខាន់ទៅលើវិស័យសេដ្ឋ
កិច្ចសំដៅជួយឧបត្ថម្ភវៀតណាមមានកំណើនសេដ្ឋកិច្ចដោយនិរន្តរភាព៕