កិច្ចសហប្រតិបតិ្តការអភិវឌ្ឍវៀតណាម-ឥណ្ឌាលើវិស័យសន្តិសុខថាមពលក្នុងកាលៈទេសៈថ្មី

(VOVWORLD) - នេះជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិ ដែលត្រូវបានវិទ្យាស្ថាននយោបាយជាតិហូជីមិញរៀបចំឡើងនាព្រឹកថ្ងៃទី២៧ ខែឧសភានៅរដ្ឋ ធានីហាណូយ។
កិច្ចសហប្រតិបតិ្តការអភិវឌ្ឍវៀតណាម-ឥណ្ឌាលើវិស័យសន្តិសុខថាមពលក្នុងកាលៈទេសៈថ្មី - ảnh 1ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំវៀតណាមលោក Parvathaneni Harish ថ្លែងនៅសិក្ខាសាលានេះ (រូបថត៖ qdnd.vn)

  បណ្ដាតំណាងបានវិភាគនិងវាយតម្លៃចំពោះបញ្ហាសន្តិសុខថាមពលក្នុង កាលៈទេសៈថ្មី ជាពិសេស គឺនៅក្រោមឥទ្ធិពលនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ និងលើកអនុសាសន៍ដល់គោលនយោបាយសន្តិសុខថាមពលថ្មីរបស់វៀតណាមនិងឥណ្ឌា។ ទន្ទឹមនឹងនោះ បណ្តាតំណាងបានវាយតម្លៃចំពោះស្ថានភាពជាក់ ស្ដែង គោលនយោបាយសន្តិសុខថាមពលរបស់វៀតណាមនិងឥណ្ឌា ក៏ដូចជា សក្ដានុភាពសហប្រតិបតិ្តការរវាងប្រទេសទាំងពីរលើវិស័យសន្តិសុខថាមពលផងដែរ។

        សិក្ខាសាលាក៏បានកត់សម្គាល់នូវសំណើនិងដំណោះស្រាយជាច្រើនដែល រួមចំណែកជំរុញថែមទៀតនូវកិច្ចសហប្រតិបតិ្តការរវាងវៀតណាមនិងឥណ្ឌាលើ វិស័យសន្តិសុខថាមពល ក្នុងកាលៈទេសៈថ្មី សំដៅពង្រីកសក្ដានុភាពនិងឧត្តម ភាពនៃប្រទេសនីមួយៗទៀតផង។

        ចែករំលែកនៅសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំវៀតណាមលោក Parvathaneni Harish បានអោយដឹងថា នាបច្ចុប្បន្ន ឥណ្ឌាកំពុងឈរលំដាប់ទី៥ លើពិភពលោកអំពីប្រភពថាមពលកកើតឡើងវិញ លំដាប់ទី៤អំពីប្រភពថាមពល ខ្យល់ និងលំដាប់ទី៥អំពីប្រភពថាមពលព្រះអាទិត្យ។ ហេតុដូច្នេះហើយ លោក ឯកអគ្គរដ្ឋទូតបានជឿជាក់ថា កិច្ចសហប្រតិបតិ្តការលើវិស័យសន្តិសុខថាមពល រវាងប្រទេសទាំងពីរនឹងកាន់តែរីកចម្រើនទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេស គឺគម្រោងថាមពលកកើតឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ