កិច្ចសហប្រតិបត្តិការអាស៊ានអំពីបរិស្ថានត្រូវបានយកចិត្តទុកដាក់កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ

(VOVWORLD) - វៀតណាមបាន រៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំដ៏សំខាន់បំផុតក្នុងឆ្នាំ២០២០គឺកិច្ច ប្រជុំ ASOEN លើកទី៣១ នៅក្នុងក្របខ័ណ្ឌកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន ទទួលបន្ទុកបញ្ហាបរិស្ថាននិងកិច្ចប្រជុំពាក់ព័ន្ធនានាតាមប្រព័ន្ធវីដេអូ។
កិច្ចសហប្រតិបត្តិការអាស៊ានអំពីបរិស្ថានត្រូវបានយកចិត្តទុកដាក់កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ - ảnh 1អនុរដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Vo Tuan Nhan ថ្លែងនៅកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានទទួលបន្ទុកបញ្ហាបរិស្ថានលើកទី៣១។

នាថ្ងៃទី១៧ ខែធ្នូ អគ្គនាយកដ្ឋានបរិស្ថាន ចំណុះក្រសួងធនធាននិង បរិស្ថាន បានធ្វើការបូកសរុបសកម្មភាពសហប្រតិបត្តិការនានានៅក្នុងក្រប ខ័ណ្ឌ ASOEN ដែលជាអង្គការមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកបញ្ហាបរិស្ថាន នៃ សមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សំដៅវាយតម្លៃចំពោះ ការចូលរួមចំណែករបស់វៀតណាមក្នុងឆ្នាំ២០២០ ក៏ដូចជាការដាក់ឲ្យអនុវត្ត គំនិតផ្ដួចផ្ដើមនានាក្នុងរយៈពេលដែលវៀតណាមកាន់តំណែងជាប្រធាន អាស៊ានទៀតផង។

ក្នុងឆ្នាំ២០២០ នៅចំពោះមុខវិបត្តិជម្ងឺ Covid-19 ប្រទេសជាសមាជិក អាស៊ានទាំងឡាយបានរួមដៃគ្នាអនុវត្តវិធានការជាច្រើន ដើម្បីកាត់បន្ថយផល ប៉ះពាល់ដែលបណ្ដាលមកពីជម្ងឺរាតត្បាត ហើយរក្សាកិច្ចសហប្រតិបត្តិការយ៉ាង ស្អិតរមួតដើម្បីដោះស្រាយបញ្ហាបរិស្ថានដ៏សំខាន់ៗនៅក្នុងតំបន់ ដូចជា ការ ប្រែប្រួលអាកាសធាតុ បរិស្ថានសមុទ្រ សារធាតុគីមីនិងសំណល់ ការគ្រប់ គ្រងធនធានទឹក ការអភិរក្សធម្មជាតិនិងជីវចម្រុះ ជាដើម។ វៀតណាមបាន រៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំដ៏សំខាន់បំផុតក្នុងឆ្នាំ២០២០គឺកិច្ច ប្រជុំ ASOEN លើកទី៣១ នៅក្នុងក្របខ័ណ្ឌកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន ទទួលបន្ទុកបញ្ហាបរិស្ថាននិងកិច្ចប្រជុំពាក់ព័ន្ធនានាតាមប្រព័ន្ធវីដេអូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ