កាំជ្រួចជាច្រើនបាញ់ទៅលើតំបន់ជិតនឹងស្ថានទូតអាមេរិកប្រចាំនៅអ៊ីរ៉ាក់
(VOVWORLD) - តាមប្រភពព័ត៌មានកងទ័ពអាមេរិកមួយបានឲ្យដឹងថា៖ កាំជ្រួចជាច្រើនបានបាញ់ទៅលើតំបន់ជិតនឹងស្ថានទូតអាមេរិកប្រចាំនៅរដ្ឋធានី Baghdad អ៊ីរ៉ាក់ នាព្រឹកថ្ងៃទី ១៦ កុម្ភៈ។
នេះគឺជាការវាយប្រហារលើកទី ៩ តម្រង់ទៅលើមូលដ្ឋានរបស់អាមេរិកនៅទីនេះ។ សន្តិសុខត្រូវបានបង្កើនភ្លាមមួយរំពេចបន្ទាប់ ពីការវាយប្រហារបានកើតមានឡើង ប៉ុន្តែ មិនដឹងច្បាស់ថា៖ ទីកន្លែងណាត្រូវបានវាយប្រហារនិងមានកាំជ្រួចប៉ុន្មានគ្រាប់បែកត្រូវបានបាញ់ទៅលើតំបន់នេះឡើយ៕