កញ្ចប់ផលិតផលទេសចរណ៍ពិសេសជាច្រើននៅក្នុងកម្មវិធី "Quang Nam - តំបន់បេតិកភណ្ឌបៃតង"

(VOVWORLD) - នារសៀលថ្ងៃទី ១៦ មេសា នៅទីក្រុង Tam Ky គណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានរៀបចំសន្និសីទសារព័ត៌មានប្រកាសកម្មវិធីជំរុញទេសចរណ៍ឆ្នាំនេះ ដោយប្រធានបទ “Quang Nam - តំបន់បេតិកភណ្ឌបៃតង”។

កញ្ចប់ផលិតផលទេសចរណ៍ពិសេសជាច្រើននៅក្នុងកម្មវិធី សន្និសីទសារព័ត៌មានប្រកាសកម្មវិធីជំរុញទេសចរណ៍ឆ្នាំនេះ ដោយប្រធានបទ “Quang Nam - តំបន់បេតិកភណ្ឌបៃតង”។ (រូបថត៖ VOV)
កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីខែឧសភាដល់ខែវិច្ឆិកា ជាមួយនឹងកញ្ចប់ផលិតផល ទេសចរណ៍ប្លែកៗជាច្រើនក្នុងតម្លៃសមរម្យដែលត្រូវបានប្រកាស ក្នុងបំណងជួយឱ្យ អ្នកទស្សនាមានជម្រើសជាច្រើននៅពេលមកកាន់ទីកន្លែងទេសចរណ៍ល្បីៗក្នុងខេត្ត។ គួរកត់សម្គាល់ថា កម្មវិធីឆ្នាំនេះមានកញ្ចប់ផលិតផលទេសចរណ៍ជាច្រើន ដែលផ្សាភ្ជាប់នឹងធម្មជាតិ ដំណើរកម្សាន្តនៅភូមិជនជាតិ Co Tu និង Ca Dong ឬដំណើរឡើង កំពូលភ្នំខ្ពស់ៗដូចជា Dinh Que - Tay Giang ជាដើម។
យោងតាមតួរលេខរបស់មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Quang Nam ចាប់តាំងពីដើមឆ្នាំមក ខេត្តបានទទួលភ្ញៀវជិត ១,៧ លាននាក់មកទស្សនា និងស្នាក់ នៅ; ក្នុងនោះភ្ញៀវអន្តរជាតិត្រូវបានប៉ាន់ប្រមាណថា មានជិត១លាននាក់កើនឡើងជិត៣៦%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ