កញ្ចប់វិនិយោគថាមពលស្អាតចំនួន ២,៥ ពាន់លានដុល្លារសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត Covid-19 នៅអាស៊ីអាគ្នេយ៍

(VOVWORLD) - នាថ្ងៃទី ៣០ ខែមិថុនា អង្គការឈានមុខគេក្នុងវិស័យប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុអន្តរជាតិបានប្រកាសបង្កើតមូលនិធិថាមពលស្អាតអាស៊ីអាគ្នេយ៍ (SEACEF) ដែលជាគំនិតផ្តួចផ្តើមសប្បុរសធម៌ដោយមានហានិភ័យខ្ពស់ ដែលមានទឹកប្រាក់ងចំនួន ២,៥ ពាន់លានដុល្លារអាមេរិក សម្រាប់ការ  វិនិយោគឯកជនក្នុងគម្រោងថាមពលស្អាតនៅអាស៊ីអាគ្នេយ៍។
កញ្ចប់វិនិយោគថាមពលស្អាតចំនួន ២,៥ ពាន់លានដុល្លារសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត Covid-19 នៅអាស៊ីអាគ្នេយ៍ - ảnh 1 រូបថតឧទាហរណ៍ (ប្រភព៖ baodautu)

នាបច្ចុប្បន្ន មូលនិធិ SEACEF កំពុងប្រតិបត្តិការនៅប្រទេសវៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន។ SEACEF ផ្តោតសំខាន់លើការផ្តល់ជំនួយឧបត្ថម្ភនិងពង្រីក    បច្ចេកវិទ្យានិងគំរូធ្វើអាជីវកម្ម ដែលត្រូវបាបញ្ជាក់ជាសកល ដូចជាថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងការផ្ទុកបំរុងនូវថាមពល ព្រមទាំងគំរូនៃការធ្វើអាជីវកម្មផ្សេងៗទៀតដែលជំរុញដំណើរការបំលាស់ប្តូរកាបូនទាប - ដូចជាយានយន្តអគ្គិសនី ប្រសិទ្ធភាពខាងថាមពល និងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនថាមពល ស្អាតជាដើម។

គេរំពឹងថាថវិកាទាំងនេះនឹងជួយបង្កើនលំហូរដើមទុនវិនិយោគជាបន្តទៀតទៅតាមគម្រោងវិនិយោគថាមពលស្អាតនៅទូទាំងអាស៊ីអាគ្នេយ៍កើនឡើងដល់ជា ៥០ ដង ព្រមទាំងជួយចិញ្ចឹមប្រព័ន្ធអេកូឡូស៊ីនៅតំបន់មូលដ្ឋានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ដើម្បីពង្រីកទីផ្សារច្រើនថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ