កូដកម្មជះឥទ្ធិពលដល់ការធ្វើដំណើររបស់ប្រជាជនបារាំងក្នុងឱកាសបុណ្យណូអែល

(VOVWORLD) -  មានមនុស្សជាច្រើននៅទីក្រុងប៉ារីសទំនងជានឹងជួបការលំបាកក្នុងឱកាសបុណ្យណូអែល ខណៈដែលប្រព័ន្ធដឹកជញ្ជូនសាធារណៈត្រូវបានផ្អាក ដោយសារ រលកនៃកូដកម្មប្រឆាំងនឹងផែនការធ្វើកំណែទម្រង់ប្រព័ន្ធប្រាក់សោធននិវត្តន៍របស់រដ្ឋាភិបាល ដែលអូសបន្លាយ ឈានដល់ថ្ងៃទី១៩ជាបន្តបន្ទាប់ហើយ។
កូដកម្មជះឥទ្ធិពលដល់ការធ្វើដំណើររបស់ប្រជាជនបារាំងក្នុងឱកាសបុណ្យណូអែល - ảnh 1 កូដកម្មជះឥទ្ធិពលដល់ការធ្វើដំណើររបស់ប្រជាជនបារាំងក្នុងឱកាសបុណ្យណូអែល (រូបថត៖ AFP/TTXVN)

នាថ្ងៃទី ២៣ ខែធ្នូ អ្នកបើករថភ្លើងនិងរថភ្លើងក្រោមដីនៅតែធ្វើកូដកម្មនៅទីក្រុង ប៉ារីស។ ពួកគេបានព្រមានថានឹងមិនបញ្ឈប់សកម្មភាពទាំងនេះទេ រហូតដល់ពេលដែលរដ្ឋាភិបាលរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ត្រូវឈប់អនុ វត្តផែនការធ្វើកំណែទម្រង់ប្រាក់សោធននិវត្តន៍ផងដែរ។ កាលពីសប្តាហ៍មុនការចរចារស្តីពីការដោះស្រាយស្ថានភាពនាបច្ចុប្បន្នវាងរដ្ឋាភិបាលនិងតំណាងអង្គភាពអាជីវកម្មនិងសហជីពនានា ត្រូវបានទទួលបរាជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ