កូដកម្ម​នៅចក្រភពអង់គ្លេស និងបារាំង បាន​ផ្អា​ក់​​ការធ្វើដំណើរក្នុងឱកាសបុណ្យណូអែល

(VOVWORLD) - កាលពីថ្ងៃទី២៣ ខែធ្នូ មន្ត្រីគយព្រលានយន្តហោះនៅចក្រភពអង់គ្លេសបានធ្វើកូដកម្ម ដើម្បីទាមទារដំឡើងប្រាក់បៀវត្ស។ កូដកម្មរបស់បុគ្គលិកនៃកងកម្លាំងព្រំដែនអង់គ្លេសត្រូវបានរំពឹងថា នឹងអូសបន្លាយរហូតដល់ថ្ងៃទី ៣១ ខែធ្នូ។ 
កូដកម្ម​នៅចក្រភពអង់គ្លេស និងបារាំង បាន​ផ្អា​ក់​​ការធ្វើដំណើរក្នុងឱកាសបុណ្យណូអែល - ảnh 1បុគ្គលិកពេទ្យធ្វើកូដកម្មដើម្បីទាមទារដំឡើងប្រាក់បៀវត្ស នៅខាងក្រៅមន្ទីរពេទ្យ St Thomas' ទីក្រុងឡុងដ៍ អង់គ្លេស ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។ (រូបថត៖ AFP/TTXVN)

អ្នកដំណើររាប់រយពាន់នាក់នៅអាកាសយានដ្ឋានអង់គ្លេស កំពុងប្រឈមមុខនឹងហានិភ័យនៃការពន្យារពេលជើងហោះហើរ ដោយសារតែការខ្វះខាតមន្ត្រីគយ ពិនិត្យលិខិតឆ្លងដែន។

កូដកម្មកំពុងដាក់សម្ពាធលើរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Rishi Sunak បន្ទាប់ពីសេចក្តីសម្រេចចិត្ត បដិសេធការទាមទារដំឡើងប្រាក់បៀវត្សរបស់កម្មករក្នុងវិស័យសាធារណៈ។ អតិផរណានៅចក្រភពអង់គ្លេសបានកើនឡើងរហូតដល់ ១០,៧% នៅក្នុងខែវិច្ឆិកា ដោយសារតែការកើនឡើងនៃតម្លៃស្បៀងអាហារ និងថាមពល។

     ប្រទេសបារាំងក៏កំពុងប្រឈមមុខនឹងការអាក់ខានក្នុងការធ្វើដំណើរក្នុងឱកាសបុណ្យណូអែលដែរ ខណៈដែលកម្មកររថភ្លើងគ្រោងនឹងធ្វើកូដកម្មរយៈពេលបីថ្ងៃចុងសប្តាហ៍នេះ ចាប់ពីថ្ងៃទី ២៣ ខែធ្នូ។ គេរំពឹងថា ប្រហែល ៥០% នៃអ្នកបើកបររថភ្លើងនឹងចូលរួមធ្វើកូដកម្មនៅចុងសប្តាហ៍បុណ្យណូអែលនេះ។ យោងតាមទីភ្នាក់ងារផ្លូវដែកជាតិបារាំង(SNCF) ជើងរថភ្លើងប្រហែល ៣០% ក្នុងថ្ងៃទី ២៣ ខែធ្នូ និង ៤០% នៃជើងរថភ្លើងក្នុងថ្ងៃទី ២៤-២៥ ខែធ្នូ ត្រូវបានលុបចោល។ ខ្សែរថភ្លើងល្បឿនលឿនពីប្រទេសបារាំងទៅអេស្ប៉ាញ និងអ៊ីតាលីក៏រងការអាក់ខានផងដែរ។

នេះជាកូដកម្មមួយក្នុងចំណោមកូដកម្មជាច្រើននៅប្រទេសបារាំងដែលបានកើតឡើង ដោយសារតែតម្លៃរស់នៅកើនឡើង ក្នុងប៉ុន្មានខែថ្មីៗនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ