ក្ដីរំពឹងទាំង ៣ ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋចិនលោក Xi Jinping នៅវៀតណាម

(VOVWORLD) - នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំកំពូលនៃបក្ស និងរដ្ឋចិននៅវៀតណាម បន្ទាប់ពីមហាសន្និបាតលើកទី២០ របស់បក្សកុម្មុយនិស្តចិន ពោលគឺមួយឆ្នាំបន្ទាប់ពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់ប្រទេសចិនរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong (តុលា ២០២២)។
ក្ដីរំពឹងទាំង ៣ ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋចិនលោក Xi Jinping នៅវៀតណាម - ảnh 1អនុរដ្ឋមន្ត្រីក្រសួងការបទេសវៀតណាម លោក Nguyen Minh Vu (រូបថត៖ vna)

យោងតាមអនុរដ្ឋមន្ត្រីក្រសួងការបទេសវៀតណាម លោក Nguyen Minh Vu បានឲ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែធ្នូ របស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិនលោក Xi Jinping និងលោកជំទាវនឹងនាំមកនូវ "ការកំណត់ថ្មី" និង "កម្រិតថ្មី" នៃទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងចិន។

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំកំពូលនៃបក្ស និងរដ្ឋចិននៅវៀតណាម បន្ទាប់ពីមហាសន្និបាតលើកទី២០ របស់បក្សកុម្មុយនិស្តចិន ពោលគឺមួយឆ្នាំបន្ទាប់ពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់ប្រទេសចិនរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong (តុលា ២០២២)។

យោងតាមអនុរដ្ឋមន្ត្រី លោក Nguyen Minh Vu មានចំណុចចំនួន៣ដែលភាគីទាំងពីរមានការរំពឹងទុកខ្ពស់ចំពោះដំណើរទស្សនកិច្ចលើកនេះ។ ទីមួយគឺការរំពឹងទុកអំពី "ការកំណត់ថ្មី" និង "កម្រិតថ្មី" នៃទំនាក់ទំនងទ្វេភាគី។ ដោយផ្អែកលើសមិទ្ធិផលសំខាន់ៗក្នុងរយៈពេល ១៥ ឆ្នាំនៃការបង្កើតភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ (២០០៨ - ២០២៣) ថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរនឹងពង្រឹងបន្ថែមទៀតនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសម្រាប់អនាគតយូរអង្វែងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរតាមទិសដៅកាន់តែមាននិរន្តរភាព និងមានប្រសិទ្ធភាពជាក់ស្ដែង។

ទីពីរគឺការរំពឹងទុកនៃលទ្ធផលកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ។ ទំនងនឹងមានការចុះហត្ថលេខាលើឯកសារមួយចំនួនធំក្នុងវិស័យជាច្រើន បង្កើតមូលដ្ឋានសំខាន់មួយសម្រាប់ មូលដ្ឋាន ប្រជាជន និងធុរកិច្ចក្នុងកិច្ចសហការកាន់តែមានប្រសិទ្ធភាពនាពេលខាងមុខ។

ទី៣ គឺការរំពឹងទុកអំពីឥទ្ធិពលរីកសាយភាយនៃដំណើរទស្សនកិច្ចទៅគ្រប់កម្រិត គ្រប់វិស័យ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ដំណើរទស្សនកិច្ចលើកនេះ រួមជាមួយនឹងដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ត្រូវបានគេរំពឹងថានឹងបន្តបង្កើតការលើកទឹកចិត្ត និងកម្លាំងចលករយ៉ាងរឹងមាំសម្រាប់គ្រប់វិស័យ គ្រប់លំដាប់ថ្នាក់ មូលដ្ឋាន និងអង្គការប្រជាជន ដើម្បីបន្តរក្សា និងអភិវឌ្ឍន៍ទំនាក់ទំនងដែលមានស្រាប់ អាស្រ័យហេតុនេះ កសាងមូលដ្ឋានសង្គមដ៏រឹងមាំ ល្អប្រសើរសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ