កាណាដា និងអាមេរិកចរចាអំពីកិច្ចព្រមពៀងពិណិជ្ជកម្មសេរីអាមេរិកខាងជើង (NAFTA)
(VOVWORLD) -លោកស្រី Freeland បានឲ្យដឹងថា លោកស្រី បានពិភាក្សាជាមួយតំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer នា ចុងសប្តាហ៍មុន ។
រដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី Christia Freeland |
រដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី Christia Freeland នាថ្ងៃទី 11 ខែកញ្ញាបានប្រកាសថាការចរចាជាមួយសហរដ្ឋអាមេរិកស្តីពីការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើងថ្មី (NAFTA) នៅតែមានលក្ខណស្ថាបនា ដោយសារប្រទេសទាំងពីរបានឯកភាពបន្តជួបប្រជុំគ្នាដើម្បីចរចា។ លោកស្រី Freeland បានឲ្យដឹងថា លោកស្រី បានពិភាក្សាជាមួយតំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizerនា ចុងសប្តាហ៍មុន បន្ទាប់ពីការចរចាររវាងភាគីទាំងពីរបានបញ្ចប់នាថ្ងៃទី 7 ខែកញ្ញា ហើយក្រុមការងារនៃប្រទេសទាំងពីរបានទាក់ទងគ្នាទៅវិញទៅមកជាច្រើនដង។
ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកនៅទីក្រុងវ៉ាស៊ីនតោនលោក Freeland បានថ្លែងថា: "យើងខ្ញុះបានឯកភាពថា ការបន្តការចរចានៅថ្ងៃនេះនឹងមានផលប្រយោជន៍ ដូច្នេះយើងបានវិលត្រឡប់មកតុចរចាវិញ៕