កាណាដាចង់បន្តកិច្ចសហប្រតិបត្តិការនិងវិនិយោគជាមួយវៀតណាម
(VOVWORLD) -នាថ្ងៃទី ១៧ ឧសភា នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការបជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម និងជាលេខាគណកម្មាធិការបក្សទីក្រុង ហូជីមិញលោក Nguyen Thien Nhan បានទទួលជួបសន្ទនាជាមួយលោកស្រី Ping Kitnikone ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព កាណាដាប្រចាំនៅវៀតណាម។
កាណាដាចង់បន្តកិច្ចសហប្រតិបត្តិការនិងវិនិយោគជាមួយវៀតណាម
|
នៅទីនេះ លោក Nguyen Thien Nhan បានបញ្ជាក់ថា វៀតណាមបន្តអនុវត្តគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាគី ពហុបែបភាវូបនីយកម្មចំពោះទំនាក់ទំនងអន្តរជាតិ ទន្ទឹមនឹងនេះ មានបំណងថាទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍លើគ្រប់វិស័យពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីផលប្រយោជន៍ដូចគ្នានៃប្រទេសទាំងពីរ និងដើម្បី សន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុងតំបន់និងពិភពលោក។លោក Nguyen Thien Nhan មានបំណងថា កាណាដានឹងបន្តផ្តល់ ODA សម្រាប់វៀតណាមនិងបានបញ្ជាក់ថាអាណត្តិរបស់នាយករដ្ឋមន្រ្តីកាណាដាលោក Trudeau គឺជាឱកាសសំខាន់សម្រាប់ប្រទេសទាំងពីរសំដៅពង្រឹងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពតាមទិសដៅជាក់ស្ដែង ប្រសិទ្ធិភាព។លោក បានស្នើថា នារយៈពេលខាងមុខភាគីទាំងពីរគប្បីបង្កើនការផ្លាស់ប្ដូរគណប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក បង្កើនកិច្ចសហប្រតិបត្តិការជាដើម។ ជាពិសេសវៀតណាមមានបំណងរៀនសូត្របទពិសោធន៍របស់កាណាដាស្ដីពីការគ្រប់គ្រងប្រទេសពហុជនជាតិពហុវប្បធម៌និងបទពិសោធន៍កាសាងទីក្រុងឆ្លាត។
រីឯខ្លួនវិញ លោកស្រី Ping Kitnikone មានបំណងវៀតណាមនឹងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសកាណាដាមកវិនិយោគនៅវៀតណាម ជាពិសេសលើវិស័យដែលវៀតណាមកំពុងត្រូវដោះស្រាយដូចជា៖ ការបំពុលបរិស្ថាន កែលម្អគុណភាពខ្យល់ ព្រមទាំងបញ្ជាក់ថា កាណាដានៅតែបន្តជួយឧបត្ថម្ភវៀតណាមលើវិស័យទាំងពីរគឺ បម្រែមប្រួលអាកាសធាតុ និងសន្តិសុខស្បៀងអាហារ៕