កាណាដាជាទីផ្សារពោរពេញទៅដោយសក្ដានុភាពដែលមិនទាន់បានធ្វើអាជីវកម្ម
(VOVworld) - កាណាដាជាទីផ្សារពោរពេញទៅដោយសក្ដានុភាពដែលមិនទាន់បាន
ធ្វើអាជីវកម្ម។នេះជាការពិនិត្យមើលរបស់លោក Hoang VanDung អនុប្រធានអចិន្ត្រៃ
សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) នៅសិក្ខាសាលាអំពីការនាំ
ចេញទំនិញទៅទីផ្សារកាណាដា នាព្រឹកថ្ងៃទី១៤ តុលានៅរដ្ឋធានីហាណូយ វៀត
ណាម។តាមលោក Hoang Van Dung ថាដោយមានតំលៃបា្រក់ពាណិជ្ជកម្មការនាំចូល
ចំនួន៥០០ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំ កាណាដាជាទីផ្សារគួរឲ្យទាក់ទាញ
ចំពោះអង្គភាពអាជីវកម្មលើទូទាំងពិភពលោក។ប៉ុន្តែអង្គភាពអាជីវកម្មវៀតណាម
ជាច្រើន នៅមិនទាន់យកចិត្តទុកដាក់ដល់ទីផ្សារនេះនៅឡើយ។ដើម្បីដម្លើងតំលៃ
ប្រាក់ពាណិជ្ជកម្មរវាងប្រទេសទាំង២ឲ្យសក្តិសមជាមួយសក្ដានុភាព បណ្ដាតំណាង
បានចាត់ទុកថា វៀតណាមត្រូវមានយុទ្ធសាស្ត្រនិងផែនការពន្លឿនការនាំចេញដ៏យូរ
អង្វែង ដោយមានការបោះជំហានជាក់ស្តែងនិងសមស្របជាមួយ ដំណាក់កាល
និមួយៗ៕