កាណាដាជួយឧបត្ថម្ភថវិកាចំនួន ៨,៥ លាន CAD ដើម្បីលើកកម្ពស់អំណាចដល់ស្ត្រីអាស៊ីអាគ្នេយ៍
(VOVWORLD) - កាណាដានឹងជួយឧបត្ថម្ភគាំទ្រទឹកប្រាក់ចំនួន ៨,៥ លាន CAD (៦,៦ លានដុល្លារអាមេរិក) ក្នុងរយៈពេលប្រាំឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ ២០២០ សម្រាប់ទីភ្នាក់ងារនៃអង្គការសហប្រជាជាតិ ស្ដីពីសមភាពយេនឌ័រ និងផ្ដល់អំណាចដល់ស្ត្រី (UN Women)។
ក្នុងសេចក្តីប្រកាសនៅថ្ងៃទី ៧ ខែធ្នូ លោកស្រី Karina Gould រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍អន្តរជាតិរបស់កាណាដាបានមានប្រសាសន៍ថាប្រទេសនេះនឹងជួយឧបត្ថម្ភគាំទ្រទឹកប្រាក់ចំនួន ៨,៥ លាន CAD (៦,៦ លានដុល្លារអាមេរិក) ក្នុងរយៈពេលប្រាំឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ ២០២០ សម្រាប់ ទីភ្នាក់ងារនៃអង្គការសហប្រជាជាតិ ស្ដីពីសមភាពយេនឌ័រ និងផ្ដល់អំណាចដល់ស្ត្រី (UN Women) ដើម្បីលើកកម្ពស់អំណាចដល់ស្ត្រីក្នុងការទប់ស្កាត់អំពើហឹង្សា និងជំរុញការតភ្ជាប់សង្គមនៅអាស៊ីអាគ្នេយ៍។ ការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុរបស់ប្រទេសកាណាដាដូចដែលបានពោលខាងលើនឹងជួយដោះស្រាយសមភាពយេនឌ័រ និងកុមារីនៅតាមបណ្ដាប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ក៏ដូចជាកសាង សន្តិភាព និងសន្តិសុខប្រកបដោយចីរភាពនៅអាស៊ីអាគ្នេយ៍ ផងដែរ៕