កាណាដាត្រៀមខ្លួនជាស្រេចទទួលជនអន្តោប្រវេសន៍ចំនួន ២៥ ពាន់នាក់


កាណាដាត្រៀមខ្លួនជាស្រេចទទួលជនអន្តោប្រវេសន៍ចំនួន ២៥ ពាន់នាក់ - ảnh 1
កាណាដាត្រៀមខ្លួនជាស្រេចទទួលជនអន្តោប្រវេសន៍ចំនួន ២៥ ពាន់នាក់ (Image: VNA)

(VOVworld) – នាថ្ងៃទី ៩ វិច្ឆិកា រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍កាណាដា លោក
 John McCallum បានប្រកាសថា៖ ប្រទេសនេះនឹងពិភាគ្សាជាមួយ Jordan លីបង់
 និងទួរគីយ៉ាងឆាប់រហ័សស្តីពីការទទួលជនចំណាកស្រុកចំនួន ២៥ ពាន់នាក់
ដែលកំពុងភៀសខ្លួននៅប្រទេសទាំងនេះនាចុងឆ្នាំ ២០១៥។ លោក John
McCallum បានឲ្យដឹងថា៖ Ottawa កំពុងពិនិត្យមើលការប្រើប្រាស់យន្តហោះនាវា
និងបណ្ដា​ មធ្យោបាយយោធាដើម្បីដឹកជញ្ជូនជនចំណាកស្រុកពីប្រទេសចំនួន
 ៣ ពោលខាងលើទៅកាន់មូលដ្ឋានសឹករបស់កាណាដាឬគ្រួសារគាំពារ។
នាបច្ចុប្បន្ន ការងារត្រៀមរៀនចំនិងផែនការអនុវត្តនឹងត្រូវបានប្រកាសយ៉ាង
ឆាប់រហ័ស។ លោកក៏បានប្រកាសថែមទៀតថា៖ កាណាដាបានរួមចំណែក
ប្រាក់ចំនួន ៧៥ លានដុល្លាអាមេរិកសំរាប់ស្ថាប័នទទួលបន្ទុកបញ្ហាអ​ន្តោ
ប្រវេសន៍ អ.ស.ប. ដើម្បី ដោះស្រាយវិបត្តិជនចំណាកស្រុកនៅស៊ីរីនិង
ប្រទេសជិតខាងនានា៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ