កាណាដាបង្កើនសន្តិសុខនៅច្រកទ្វារព្រំដែនដើម្បីទប់ទល់នឹងរលកជនអន្តោប្រវេសន៍ខុសច្បាប់
|
កាណាដាបង្កើនសន្តិសុខនៅច្រកទ្វារព្រំដែនដើម្បីទប់ទល់នឹងរលកជនអន្តោប្រវេសន៍ខុសច្បាប់ (VNA) |
(VOVworld) – កាណាដាកំពុងជំរុញយ៉ាងខ្លាំងបណ្ដាវិធានការបង្កើនសន្តិសុខ
នៅ ច្រកទ្វារព្រំដែនជាមួយអាមេរិកដើម្បីទប់ទល់នឹងរលកជនអន្តោប្រវេសន៍
ខុស ច្បាប់ពីប្រទេសជិតខាង។ ស្ថាប័នការពារព្រំដែននៃប្រទេសនេះកំពុងដាក់
ពង្រាយ បន្ថែមនូវបុគ្គលិកទៅកាន់ច្រកទ្វារព្រំដែនសំខាន់ៗ។ ក្នុងពេលនោះ
គណៈបក្សប្រឆាំងប្រជាធិបតេយ្យថ្មី (NDP) និងក្រុមប្រឹក្សាជនភៀសខ្លួន
កាណាដាបានអំពាវនាវឲ្យរដ្ឋាភិបាលដកចេញពីកិច្ចព្រមព្រៀងស្តីពីប្រទេសទី
៣ សុវត្ថិភាពដែលបានចុះហត្ថលេខាជាមួយអាមេរិកពីឆ្នាំ ២០០៤ ដើម្បីជៀស
វាងស្ថានភាពជនចំណាកស្រុកត្រូវជ្រើសរើសវិធីឆ្លងដែនខុសច្បាប់។ កាណាដា
កំពុងប្រឈមមុខ នឹងរលកជនភៀសខ្លួនពីអាមេរិកដែលស្វែងរកវិធីឆ្លង
ដែនខុសច្បាប់ដើម្បីគេចខ្លួន ពីក្រឹត្យរឹងប៉ឹងថ្មីៗនេះរបស់ប្រធានាធិបតី
អាមេរិក លោក Donald Trump។ ក្នុងនោះ Manitoba និង Quebec
រងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរបំផុត៕