កាណាដាបញ្ឈប់ការចរចាពាណិជ្ជកម្មសេរីជាមួយចិន

(VOVWORLD) - រដ្ឋមន្រ្តីការបរទេសកាណាដាលោក លោក Francois Philippe Champagne កាលពីថ្ងៃទី ១៨ ខែកញ្ញា បានឲ្យដឹងថា ប្រទេសនេះនឹងមិនបន្តធ្វើការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនទៀតឡើយ ដែលត្រូវបានចាប់ផ្ដើមដំណើរការកាលពី ៤ ឆ្នាំមុន។ 
កាណាដាបញ្ឈប់ការចរចាពាណិជ្ជកម្មសេរីជាមួយចិន - ảnh 1 រដ្ឋមន្រ្តីការបរទេសកាណាដាលោក លោក Francois Philippe Champagne (រូបថត៖ TTXVN)

លោក Francois Philippe Champagne បានឲ្យដឹងថា នាបច្ចុប្បន្ននេះ មិនមានលក្ខខ័ណ្ឌគ្រប់គ្រាន់ណាមួយ ដើម្បីបន្តការចរចានេះទេ។ សេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីការបរទេសកាណាដាបានបញ្ចប់គំនិតផ្ដួចផ្ដើមស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ប្រទេសមហាអំណាចសេដ្ឋកិច្ចទី ២ នៅលើពិភពលោក ដែលលោកនាយករដ្ឋមន្រ្តី Justin Trudeau ធ្លាប់រងការរិះគន់ ដោយសារលោកបានធ្វើសម្បទានច្រើនពេក ដើម្បីបង្កើនការដោះដូរពាណិជ្ជកម្មជាមួយចិន។ លើសពីនេះទៅទៀត លោក Francois Philippe Champagne ក៏បានឲ្យដឹងថា អាទិភាពនាបច្ចុប្បន្ននេះរបស់កាណាដា គឺបញ្ជូនពលរដ្ឋចំនួន ២ នាក់របស់ខ្លួន ដែលត្រូវបានចិនចោទប្រកាន់ពីបទធ្វើចារកម្មកាលពីខែឧសភា ឲ្យវិលប្រឡប់មកប្រទេសវិញតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ