កាណាដាបន្តជួយឧបត្ថម្ភជនអន្តោប្រវេសន៍ស៊ីរី

(VOVworld)-នាថ្ងៃទី២៦វិច្ឆិកា រដ្ឋាភិបាលកាណាដា បានប្រកាសបញ្ចូនចំនួនប្រាក់
បន្ថែម១រយលានដុល្លារកាណាដាសម្រប់ឧត្តមស្នងការអ.ស.បទទួលបន្ទុក ជន
អន្តោប្រវេសន៍ (UNHCR) សំដៅជួយឧបត្ថម្ភវិបត្តិជនអន្តោប្រវេសន៍នៅស៊ីរី ក៏ដូច
ជារួមចំណែកសម្រាលសម្ពាធអំពីតម្រូវការកន្លែងស្នាក់នៅ សន្តិសុខ អប់រំ និង
សុខាភិបាលរបស់ជនទទួលរងផលប៉ះពាល់ដោយជំលោះនៅមជ្ឈឹមបូព៌ា។ ថ្លែង មតិជាមួយមជ្ឈដ្ឋានសាព័ត៌មាន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍អន្តរជាតិ​និងក្លឹបនិយាយ
ភាសាបារាំង Marie Claude Bibeau បានឲ្យដឹងថា ខ្ទង់ប្រាក់ពោលខាងលើ នឹង ជួយ
ឲ្យ CNHCR បំពាក់សំភារៈចាំបាច់ដូចជាថ្នាំសង្កូវ ម្ហូបអាហារ សម្រាប់ជន ភៀសខ្លួន ។ ចំពោះមុខសេចក្តីសម្រេចពោលខាងលើ តំណាង UNHCR លោក Antonio Guterres
បានវាយតម្លៃថា កាណាដាមិនត្រឹមតែនាំចេញការជួយឧបត្ថម្ភ​ដោយទាន់ពេលវេលា
ប៉ុណ្ណោះទេ ថែមទាំងដើរឈានមុខក្នុងការទប់ទល់ជាមួយ នឹងវិបត្តិជនអន្តោប្រវែសន៍
នាសព្វថ្ងៃទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ