កាណាដាបានឲ្យដឹងថាពលរដ្ឋកាណាដាចំនួន ១៣ នាក់ត្រូវបានប្រទេសចិនចាប់ខ្លួនបន្ទាប់ពីករណីក្រុមហ៊ុន Huawei

(VOVWORLD) - អ្នកនាំពាក្យរបស់ក្រសួងបញ្ហាអន្តរជាតិរបស់កាណាដា (GAC) លោក Guillaume Bérubéកាលពីថ្ងៃទី ៣ ខែមករា បានឲ្យដឹងថា ពលរដ្ឋកាណាដាចំនួន ១៣ នាក់ ត្រូវបានចាប់ខ្លួននៅប្រទេសចិន ចាប់តាំងពីនាយិកាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei លោកស្រី Meng Wanzhou ត្រូវបានកាណាដាចាប់ខ្លួននៅទីក្រុង Vancouver នាថ្ងៃទី១  ខែធ្នូ ឆ្នាំ ២០១៨ តាមសំណើរបស់សហរដ្ឋអាមេរិក។
កាណាដាបានឲ្យដឹងថាពលរដ្ឋកាណាដាចំនួន ១៣ នាក់ត្រូវបានប្រទេសចិនចាប់ខ្លួនបន្ទាប់ពីករណីក្រុមហ៊ុន Huawei - ảnh 1 អតីតអ្នកការទូត Michael Kovrig  និងពាណិជ្ជករ លោក Michael Spavor គឺជាជនជាតិកាណាដាដែលត្រូវបានចិនចាប់ខ្លួន

GAC បានបញ្ជាក់ថាយ៉ាងហោចណាស់មនុស្ស ៨ នាក់ក្នុងចំណោម ១៣ នាក់ត្រូវបានដោះលែងរួចហើយ។ គិតរហូតមកដល់ពេលនេះ មានជនជាតិកាណាដាចំនួន៣ ប៉ុណ្ណោះដែលដែលត្រូវបានចាប់ខ្លួនរួមមាន អតីតអ្នកការទូត Michael Kovrig  ពាណិជ្ជករ លោក Michael Spavor និងគ្រូបង្រៀន Sarah McIver នៅប្រទេសចិនត្រូវបានប្រកាសព័ត៌មានជាសាធារណៈ។

            អ្នកសង្កេតការណ៍បានវាយតម្លៃថាករណី CFO របស់ក្រុមហ៊ុន Huawei ត្រូវបានចាប់ខ្លួននៅកាណាដាបានធ្វើឲ្យ "ដួលរលំ" គោលនយោបាយចិនរបស់     រដ្ឋាភិបាលកាណាដា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ