កាណាដាព្រួយបារម្ភចំពោះករណីពលរដ្ឋត្រូវបានប្រទេសចិនកាត់ទោសប្រហារជីវិត

(VOVWORLD) - នាថ្ងៃទី១៤ ខែមករា នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានសំដែងនូវ«ការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ» ចំពោះការដែលតុលាកាចិនកាត់ទោសប្រហារជីវិតពលរដ្ឋកាណាដាម្នាក់ពីបទជួញដូរគ្រឿងញៀន។
កាណាដាព្រួយបារម្ភចំពោះករណីពលរដ្ឋត្រូវបានប្រទេសចិនកាត់ទោសប្រហារជីវិត - ảnh 1 លោក Robert Lloyd Schellenberg ត្រូវបានតុលាកាចិនកាត់ទោសប្រហារជីវិតពីបទជួញដូរគ្រឿងញៀន

ថ្លែងមតិទៅកាន់សារព័ត៌មាន លោក Justin Trudeau បានសង្កត់ធ្ងន់ថា «យើងខ្ញុំសូមសំដែងនូវការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះសម្ព័ន្ធមិត្ត និងមិត្តអន្តរជាតិថា ប្រទេសចិនបានកាត់ទោសប្រហារជីវិតតាមអំពើចិត្តខ្លួនឯងក្នុងករណីមួយចំនួន ហើយលើកនេះមានពាក់ព័ន្ធនឹងពលរដ្ឋកាណាដាមួយចំនួនផងដែរ»។ មុននោះទីភ្នាក់ងារសារព័ត៌មានចិន XinHua បានជូនដំណឹងអំពីការដែលតុលាកាទីក្រុង DaLian ខេត្ត LiaoNing ប្រទេសចិន នាថ្ងៃទី១៤ខែមករា បានកាត់ទោសប្រហាជីវិតលើលោក Robert Lloyd Schellenberg ដែលជាពលរដ្ឋកាណាដា ពីបទជួញដូរគ្រឿងញៀន។ តុលាកានេះបានឲ្យដឹងទៀតថាទ្រព្យសម្បត្តិបុគ្គលរបស់លោក Schellenberg នឹងត្រូវបានដកហូតទាំងស្រុងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ