កាណាដាវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់បក្សក្នុងជ័យជំនះរបស់ប្រជាជាតិវៀតណាម
(VOVWORLD) - សិក្ខាសាលាតាមអ៊ិនធឺរណែតក្រោមចំណងជើងថា “មហាសន្និបាតទូទាំងប្រទេសលើកទី ១៣ នៃបក្សកុម្មុយនិស្តវៀត ណាម” ដោយមានការចូលរួមពីអ្នកសិក្សាមកពីចក្រភពអង់គ្លេស អាមេរិកនិងអាហ្សង់ទីន។
ប្រតិភូបានបោះឆ្នោតនិងអនុម័តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស |
នាថ្ងៃទី ៦ ខែកុម្ភៈ ក្នុងឱកាសគម្រប់ខួបលើកទី ៩១ ឆ្នាំនៃការ បង្កើតបក្សកុម្មុយនិស្ត វៀតណាម (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២១) និងអបអរសាទរចំពោះជោគជ័យនៃមហា សន្និបាតលើកទី ១៣ របស់បក្ស សម្ព័ន្ធមិត្តភាពកាណាដា - វៀតណាម (CVFS) បានរៀបចំសិក្ខាសាលាតាម អ៊ិន ធឺរណែតក្រោមចំណងជើងថា “មហាសន្និបាតទូទាំងប្រទេសលើកទី ១៣ នៃបក្សកុម្មុយ និស្តវៀតណាម” ដោយមានការចូលរួមពីអ្នកសិក្សាមកពីចក្រភពអង់គ្លេស អាមេរិកនិងអាហ្សង់ទីន។ នៅក្នុងសិក្ខាសាលានេះ ប្រតិភូបានពិភាក្សាអំពីសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយមរបស់ វៀតណាម។ តាមរយៈកិច្ចការផ្លាស់ប្តូរថ្មី ពីប្រទេសក្រីក្រមួយ ដែលត្រូវនាំចូលស្បៀងអាហារ ដោយមានចំណូលជាមធ្យមត្រឹមតែ ៨៦ ដុល្លារប៉ុណ្ណោះ វៀតណាមបានផ្លាស់ប្តូរដោយបង្កើនកម្រិតនេះឡើងដល់ប្រមាណ ២៨០០ ដុល្លារ ដែលក្លាយជាប្រទេសនាំចេញអង្ករធំជាងគេទី ២ លើពិភព លោក។ កាលពីឆ្នាំមុន ខណៈពេលដែលកំណើន GDP របស់ពិភពលោកបានធ្លាក់ដល់អវិជ្ជមាន សេដ្ឋកិច្ចវៀតណាមនៅតែឈានដល់កំណើន ២,៩១%។ មិត្តភក្តិកាណាដាបានបង្ហាញបំណងចង់រៀនសូត្រពីបទពិសោធន៍របស់វៀតណាមក្នុងការទប់ស្កាត់ជំងឺរាតត្បាត កូវីដ-១៩ និងបញ្ជាក់ថា បក្សកុម្មុយនិស្តវៀតណាមអ្នកត្រួសត្រាយផ្លូវនិងបំផុសនូវសេចក្តីប្រាថ្នារឹងមាំនិងឯករាជ្យរបស់ប្រជាជាតិទាំងមូល ហើយក៏បង្ហាញផងដែរថា បក្សគឺជាអ្នករៀបចំនិងដឹកនាំរាល់ជ័យជំនះទាំងអស់របស់ប្រទេសជាតិ៕