កាណាដាសន្យាសហប្រតិបត្តិតការជាមួយសហគមន៍អន្តរជាតិដើម្បីទប់ស្កាត់ភេរវកម្មនុយក្លេអ៊ែរ

កាណាដាសន្យាសហប្រតិបត្តិតការជាមួយសហគមន៍អន្តរជាតិដើម្បីទប់ស្កាត់ភេរវកម្មនុយក្លេអ៊ែរ - ảnh 1
នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau (រូបថត៖Xinhua/TTXVN)

(VOVworld) - នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau នឹងអញ្ជើញទៅកាន់រដ្ឋ
ធានីវាស៊ីនតោនរបស់អាមេរិកក្នុងសប្ដាហ៍នេះដើម្បីចូលរួមសន្និសីទកំពូលអំពីសុវត្ថិ
ភាពនុយក្លេអ៊ែរ ក្រោមអធិបតីភាពរបស់ប្រធានាធិបតីអាមេរិក លោក Barack
Obama។ក្នុងសេចក្ដីថ្លែងការណ៍មួយចេញមុននឹងដំណើរទស្សន កិច្ចពោលខាងលើ
 លោក Trudeau បានអះអាងថា កាណាដានឹងសហប្រតិបតិ្ត ការជាមួយសហគមន៍
អន្តរជាតិដើម្បីទប់ស្កាត់ភេរវកម្មនុយក្លេអ៊ែរ ដែលជាការ គំរាមកំហែងជាពិតប្រា
កដមួយទៅលើសេដ្ឋកិច្ច នយោបាយ សង្គមនិងបរិស្ថាន។ សន្និសីទពោលខាង
លើនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ មិនាដល់ថ្ងៃទី១ មេសា សំដៅអំពាវនាវឲ្យសហ
គមន៍អន្តរជាតិខិតមកជិតគ្នាដើម្បីទប់ទល់នឹងការគំរាម កំហែងពីភេរវកម្មនុយក្លេ
អ៊ែរលើទូទាំងពិភពលោក។សន្និសីទក៏ជាវេទិការដើម្បី ថ្នាក់ដឹកនាំនានាលើពិភព
លោកអះអាងជាថ្មីម្ដងទៀតនូវការសន្យានៅកំរិតខ្ពស់ បំផុតស្ដីអំពីការបង្កើនសន្តិ
សុខនុយក្លេអ៊ែហើយប្រឆាំងនឹងលទ្ធិភេរវកម្មនុយក្លេ អ៊ែរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ