កាណាដាស្វែងរកការគាំទ្ររបស់សម្ព័ន្ធមិត្តក្នុងករណីពលរដ្ឋចំនួន ២ នាក់ ត្រូវប្រទេសចិនចាប់ឃុំខ្លួន
(VOVWORLD) -ពលរដ្ឋទាំងពីររូបគឺជាអតីតមន្ត្រីក្រសួងការបរទេស លោក Michael Kovrig និងពាណិជ្ជករ លោក Michael Spavorត្រូវប៉េកាំងជាប់សង្ស័យថាបាន “ចូលរួមរាល់សកម្មភាព ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិរបស់ចិន”
រដ្ឋមន្ត្រី ការបរទេស កាណាដា លោកស្រី Chrystia Freeland (ប្រភព៖ AFP/TTXVN) |
នាថ្ងៃទី ២២ ខែធ្នូ ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន រដ្ឋមន្ត្រី ការបរទេស កាណាដា លោកស្រី Chrystia Freeland បានអះអាងថានាប៉ុន្មានថ្ងៃខាងមុខ កាណាដានឹងរក្សាយុទ្ធនាការស្វែងរកការគាំទ្ររបស់សម្ព័ន្ធមិត្ត សំដៅ ដាក់សម្ពាធឱ្យចិនដោះលែងឲ្យមានសេរីភាពសម្រាប់ពលរដ្ឋកាណាដាចំណួន ២ នាក់។ លោកស្រី Chrystia Freeland បានថ្លែងដូច្នេះ ១ ថ្ងៃ ក្រោយពេលអាមេរិក និងកាណាដាបានឡើងសម្លេងអំពាវនាវឲ្យប៉េកាំងដោះលែងពលរដ្ឋកាណាដាចំនួន ២ នាក់គឺជាអតីតមន្ត្រីក្រសួងការបរទេស លោក Michael Kovrig និងពាណិជ្ជករ លោក Michael Spavor ដែលត្រូវចាប់ឃុំខ្លួននាថ្ងៃទី ១០ ខែធ្នូ ។ពលរដ្ឋទាំងពីររូបនេះត្រូវប៉េកាំងជាប់សង្ស័យថាបាន “ចូលរួមរាល់សកម្មភាព ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិរបស់ចិន”៕