កាណាដាអំពាវនាវឱ្យមានការគោរពតាម UNCLOS ក្នុងការដោះស្រាយបញ្ហានៅសមុទ្រខាងកើត

(VOVWORLD) - ទន្ទឹមនឹងនោះ សេចក្តីប្រកាសនេះក៏បានសង្កត់ធ្ងន់ថា សាលដីការសម្រេចនេះគឺជា “ព្រឹត្តិការណ៍ដ៏មានអត្ថន័យនិងជាមូលដ្ឋានមានប្រយោជន៍សម្រាប់ការដោះស្រាយជំលោះដោយសន្តិវិធីនៅសមុទ្រខាងកើត”។ 

នាថ្ងៃទី ១២ ខែកក្កដា ក្នុងសេចក្តីថ្លែងការណ៍ក្នុងឱកាសខួប ៥ ឆ្នាំនៃតុលាការអាជ្ញាកណ្តាលអចិន្រ្តៃយ៍ (PCA) នៅទីក្រុងឡាអេ (ហូល្លង់) ចេញសាលដីការសម្រេចលើករណីហ្វីលីពីនប្រឆាំងនឹងចិនទាក់ទងនឹងជម្លោះនៅសមុទ្រខាងកើត (១២ កក្កដា ២០១៦) ក្រសួងការបរទេសកាណាដាបានបញ្ជាក់ជាថ្មីពីតម្រូវការសម្រាប់គ្រប់ភាគីពាក់ព័ន្ធក្នុងការអនុវត្ត តាមសេចក្តីសម្រេចនេះ។ ទន្ទឹមនឹងនោះ សេចក្តីប្រកាសនេះក៏បានសង្កត់ធ្ងន់ថា សាលដីការសម្រេចនេះគឺជា “ព្រឹត្តិការណ៍ដ៏មានអត្ថន័យនិងជាមូលដ្ឋានមានផលប្រយោជន៍សម្រាប់ការដោះស្រាយជំលោះ ដោយសន្តិវិធីនៅសមុទ្រខាងកើត”។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកាណាដាបានអំពាវនាវឱ្យប្រទេសទាំងអស់ គោរពតាមរាល់ការសន្យាដែលបានចែងនៅក្នុងសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា កាណាដាគាំទ្ររាល់សិទ្ធិពាណិជ្ជកម្មដែនសមុទ្រនិងអាកាសចរណ៍ក៏ដូចជាសិទ្ធិអធិបតេយ្យនិងយុត្តាធិការរបស់បណ្តាប្រទេសដែលជាប់នឹងសមុទ្រខាងកើត ដែលត្រូវបានអនុវត្តន៍ស្របតាមច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ