កំណត់ចក្ខុវិស័យនៃតំបន់ដីសណ្ដទន្លេ Cuu Long ដោយសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុ
(VOVWORLD) - នាថ្ងៃទី១០ ខែធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបាន រៀបចំសិក្ខាសាលាក្រោមប្រធានបទ “អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតំបន់ដីសណ្ដទន្លេ Cuu Long ដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥”។
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Tran Tuan Anh។ (រូបថត៖ sggp.org.vn) |
ថ្លែងនៅសិក្ខាសាលា ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Tran Tuan Anh បានសង្កត់ធ្ងន់ថា តំបន់ដីសណ្ដទន្លេ Cuu Long ជាតំបន់មួយក្នុងចំណោមតំបន់ សេដ្ឋកិច្ចសង្គមចំនួន៦របស់វៀតណាម ដែលមានសារសំខាន់ក្នុងការអភិវឌ្ឍប្រកប ដោយចីរភាពរបស់ប្រទេសទាំងមូល។ បន្ទាប់ពីការអនុវត្តសេចក្ដីសម្រេចចិត្តរបស់ការិ យាល័យនយោបាយស្ដីពីទិសដៅ ភារកិច្ច ដំណោះស្រាយអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិង ធានាការពារជាតិសន្តិសុខអស់រយៈពេល១៨ឆ្នាំកន្លងមក តំបន់ដីសណ្ដទន្លេ Cuu Long បានបង្ហាញវឌ្ឍនភាពជាវិជ្ជមាន ដោយសម្រេចបានសមិទ្ធផលជាច្រើន ក្នុងវិស័យ សេដ្ឋកិច្ចសង្គមនានា រក្សាយ៉ាងរឹងមាំស្ថិរភាពនយោបាយនិងធានាការពារជាតិសន្តិសុខ។
នៅសិក្ខាសាលា តំណាងជាច្រើនបានផ្ដល់មតិយោបល់ដល់ផែនការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម នៅតំបន់ដីសណ្ដទន្លេ Cuu Long។ ចំពោះទិសដៅអភិវឌ្ឍដ៏យូរអង្វែង គឺចាំបាច់ត្រូវកំណត់ផែនការមេនៃតំបន់ដីសណ្ដទន្លេ Cuu Long ដំណាក់កាល២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥ អភិវឌ្ឍតំបន់ដីសណ្ដទន្លេ Cuu Long យ៉ាងយូរ អង្វែង ប្រកបដោយចីរភាព សម្របខ្លួននឹងការប្រែប្រួលអាកាសធាតុ។ តាមនោះ ដំណោះស្រាយអភិវឌ្ឍ ត្រូវតែធានាឲ្យតំបន់មានសុវត្ថិភាពនៅចំពោះមុខផលប៉ះ ពាល់ដ៏ធំធេងដោយធម្មជាតិ ធានាសន្តិសុខការពារជាតិ ភាពសម្បូរបែបផ្នែកវប្បធម៌ ក៏ដូចជាប្រតិបត្តិការសេដ្ឋកិច្ច ហើយមានបរិស្ថានអេកូឡូស៊ីនិរន្តរភាពផងដែរ៕