កំណត់ជនដៃដល់នៅពីក្រោយការវាយប្រហារនៅបង់ក្លាដែស

កំណត់ជនដៃដល់នៅពីក្រោយការវាយប្រហារនៅបង់ក្លាដែស - ảnh 1
ប៉ូលីសស៊ើបអង្កេតនៅកន្លែងកើតហេតុការវាយប្រហារនៅ Dhaka (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៣ កក្កដា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបង់ក្លាដែសលោក
Asaduzzaman Khan បានឲ្យដឹងថា ជនដៃដល់នៅពីក្រោយការវាយប្រហារនៅរដ្ឋធានី
 Dhaka នាថ្ងៃទី១ កក្កដា ជាក្រុមឧទ្ទាមនៅក្នុងប្រទេស មិនមែនជាអង្គការរដ្ឋអ៊ីស្លាម
 (IS) ស្វ័យប្រកាសនោះទេ។ថ្លែងមតិជាមួយអ្នកយកព័ត៌មាន លោក Asaduzzaman
 Khan បានអះអាងថា ជនដៃដល់គឺជាសមាជិកនៃក្រុម Jamaeytul Mujahdeen
Bangladesh ដែលជាអង្គការមួយត្រូវបានហាមឃាត់ធ្វើសកម្មភាពនៅបង់ក្លាដែស
ចាប់ពីមួយទសវត្សកន្លងទៅ ហើយក្រុមមុខសញ្ញានេះមិនមាន ទំនាក់ទំនងជាមួយ
 IS ទេ។សេចក្ដីប្រកាសរបស់រដ្ឋមន្រ្តីមហាផ្ទៃបង់ក្លាដែស ត្រូវបាននាំចេញក្រោយពី
 IS បានបញ្ជាក់នូវការទទួលខុសត្រូវចំពោះការ វាយប្រហារពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ