កំណត់ទិសដៅដើម្បីទាក់ទាញនិងប្រើប្រាស់ទុនវិនិយោគពីបរទេសប្រកបដោយប្រសិទ្ធភាព

(VOVWORLD) - នាព្រឹកថ្ងៃទី២១ ខែធ្នូ នៅខេត្ត Vinh Phuc ភាគខាងជើងវៀតណាម ឧប នាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បានអញ្ជើញជាអធិបតីនៅក្នុង សន្និសីទអំពីការកំណត់ទិសដៅក្នុងការទាក់ទាញនិងប្រើប្រាស់ទុនវិនិយោគពី បរទេសនាពេលខាងមុខ។
កំណត់ទិសដៅដើម្បីទាក់ទាញនិងប្រើប្រាស់ទុនវិនិយោគពីបរទេសប្រកបដោយប្រសិទ្ធភាព - ảnh 1(រូបថត៖ VGP)

សន្និសីទគឺជាឱកាសដើម្បីរដ្ឋាភិបាលនិងក្រសួង ស្ថាប័ននានាជួបសន្ទនាជាមួយវិនិយោគិនអំពីការទាក់ទាញនិងប្រើប្រាស់ទុន វិនិយោគពីបរទេសនៅវៀតណាម។

        តាមការវាយតម្លៃរបស់ក្រសួងផែនការនិងវិនិយោគវៀតណាមអោយដឹងថា ក្រោយពីអនុវត្តគោលមាគ៌ាផ្លាស់ប្ដូរថ្មីរបស់បក្សកាលពីឆ្នាំ១៩៨៦មក វៀតណាម បានសម្រេចសមិទ្ធផលសេដ្ឋកិច្ចសង្គមដ៏ធំធេងជាច្រើន។ ប៉ុន្តែក្រៅពីលទ្ធផល ដែលសម្រេចបាន គឺការទាក់ទាញ ប្រើប្រាស់និងគ្រប់គ្រងទុនវិនិយោគពីបរទេស នៅតែមានកំហិតមួយចំនួន ផងដែរ។ ក្នុងកាលៈទេសៈនោះ វៀតណាមបាន កសាងគម្រោងការណ៍ដោយចំណងជើងថា “កំណត់ទិសដៅសម្រាប់ការកែលម្អ របៀបរបប គោលនយោបាយ លើកកំពស់គុណភាពនិងប្រសិទ្ធភាពក្នុងការទាក់ ទាញនិងប្រើប្រាស់ទុនវិនិយោគពីបរទេសដល់ឆ្នាំ២០៣០”។ គោលដៅនៃ គម្រោងការណ៍នេះ គឺវាយតម្លៃចំពោះលទ្ធផលអនុវត្តគោលមាគ៌ានិងគោល នយោបាយធំៗរបស់បក្សនិងរដ្ឋស្ដីពីការវិនិយោគពីបរទេស ការរួមចំណែករបស់ ប្លុកវិនិយោគពីបរទេសចំពោះខឿនសេដ្ឋកិច្ច វិភាគមូលហេតុនៃសមិទ្ធផលក៏ដូច ជាកំហិត ព្រមទាំងដកបទពិសោធន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ