កំណត់ទិសដៅសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចវៀតណាម អាមេរិក នាអនាគត

(VOVWORLD) - នាថ្ងៃទី១០ ខែកញ្ញា នៅរដ្ឋធានីហាណូយ ប្រទេស វៀតណាម សមាគមន៍ ពាណិជ្ជកម្មអាមេរិកប្រចាំក្រុងហាណូយ និងសភាពាណិជ្ជកម្មអាមេរិក សហការ ជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម រៀបចំសន្និសីទកំពូលធុរកិច្ច វៀតណាម អាមេរិក ឆ្នាំ២០១៨ ដោយប្រធានបទ “កំណត់ទិសដៅសម្រាប់ អនាគតនៃទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាមនិងអាមេរិកឆ្នាំ២០១៨”។
កំណត់ទិសដៅសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចវៀតណាម អាមេរិក នាអនាគត - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung ថ្លែងមតិនៅសន្និសីទ (រូបថត៖ VOV)


ថ្លែងមតិនៅសន្និសីទនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បានឲ្យដឹងថា វៀតណាមកំពុងជំរុញការសុក្រិតរបៀបរបប កែសម្រួល យ៉ាងខ្លាំងក្លាដល់បែបបទរដ្ឋបាល ដើម្បីបង្កើតឡើងបរិយាកាសអាជីវកម្មកាន់តែ បើកចំហពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់វិនិយោគិន ពិសេសគឺវិនិយោគិនបរទេស។

        ក្នុងប៉ុន្មានឆ្នាំកន្លងទៅ កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិ យោគបានក្លាយទៅជាគ្រឹះស្ថាននិងកម្លាំងចលករសំខាន់នៃទំនាក់ទំនងវៀត ណាម អាមេរិក។ អាមេរិកបានក្លាយទៅជាដៃគូមួយក្នុងចំណោមដៃគូពាណិជ្ជកម្ម ធំបំផុតរបស់វៀតណាម។ គិតដល់ដំណាច់ត្រីមាស ទី២ឆ្នាំ២០១៨ ទំហំពាណិជ្ជ កម្មរវាងប្រទេសទាំងពីរទទួលបាន២៧,៤ពាន់លានដុល្លាអាមេរិក។ លើវិស័យ វិនិយោគ គិតដល់ខែមិថុនាឆ្នាំ២០១៨ អាមេរិកមានគម្រោងការណ៍នៅតែមាន សុពលភាពប្រមាណ៨៧៧គម្រោងដោយទុនសរុបប្រមាណជិត៩,៤ពាន់លាន ដុល្លាអាមេរិក ឈរលំដាប់ថ្នាក់ទី ១០ក្នុងចំណោមប្រទេសនិងតំបន់ដែនដីដែល វិនិយោគចូលមកវៀតណាមទាំង១២៨កន្លែង។ ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា៖

        “រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងវាយតំលៃខ្ពស់ចំពោះគម្រោងការណ៍វិនិយោគ ធ្វើអាជីវកម្មរបស់សហគ្រាសអាមេរិកនៅវៀតណាម។ វៀតណាមមានគោលបំណងថា មានសហគ្រាសអាមេរិកកាន់តែច្រើនពីមួយថ្ងៃ ទៅមួយថ្ងៃនឹងបណ្ដាក់ទុនចូលមកវិស័យនានាដែលវៀតណាមមានតម្រូវការដូចជា ថាមពលស្អាត ថាមពលកកើតឡើងវិញ ប្រេងឧស្ម័ន ហេដ្ឋារចនាសម្ព័ន្ធ ទីក្រុងឆ្លាតវៃ បណ្ដុះបណ្ដាលធនធានមនុស្ស ទេសចរណ៍ កសិកម្មដោយបច្ចេក វិទ្យាខ្ពស់ និងហិរញ្ញវត្ថុ ធនាគារ។ ល។”

        បណ្ដាប្រធានបទដែលត្រូវបានលើកយកមកពិភាក្សានៅសន្និសីទលើកនេះរួមមាន៖ ការកែ សម្រួលដល់ការថែទាំសុខភាពនិងការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ ជំរុញសេវាកម្មបច្ចេកវិទ្យាព័ត៌មាន ជំរុញការច្នៃប្រឌិតនិងការអភិវឌ្ឍរបស់សហ គ្រាសខ្នាតតូចនិងមធ្យម ក៏ដូចជាលើកស្ទួយសមត្ថភាពជ្រៀតចូលទីផ្សារតាម រយៈការពន្លឿនពាណិជ្ជកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ