កំណត់និងកសាងម៉ាកយីហោទេសចរណ៍ Ha Giang

(VOVWORLD) - នាព្រឹកថ្ងៃទី៣០ ខែមីនា នៅទីក្រុង Ha Giang គណៈកម្មាធិការប្រជាជនខេត្ត Ha Giang បានសម្របសម្រួលជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងសមាគមទេសចរណ៍វៀតណាមរៀបចំសិក្ខាសាលា “កំណត់និងកសាងម៉ាកយីហោទេសចរណ៍ Ha Giang ក្នុងដំណាក់កាលថ្មី"។
 
 ខេត្ត Ha Giang នៅភាគខាងជើងប្រទេសវៀតណាម មានសក្តានុពល និងគុណសម្បត្តិជាច្រើនសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍។ ខេត្តបានកំណត់គោលដៅរហូតដល់ឆ្នាំ ២០៣០ ខ្ពង់រាបថ្ម Dong Van នឹងត្រូវបានទទួលស្គាល់ជាតំបន់ទេសចរណ៍ជាតិ ដោយទាក់ទាញភ្ញៀវទេសចរចំនួន ៥ លាននាក់ក្នុងមួយឆ្នាំ។
កំណត់និងកសាងម៉ាកយីហោទេសចរណ៍ Ha Giang - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា។ រូបថត៖ baohagiang.vn

តាមរយៈការធ្វើអាជីវកម្មតម្លៃស្នូល ផលិតផលទេសចរណ៍វិសេសវិសាល តាមទិសបៃតង និងនិរន្តរភាព ... បានបង្ហាញថា Ha Giang គឺជាគោលដៅទេសចរណ៍ទើបលេចចេញនៅតំបន់អាស៊ី តាមនោះ កំណត់ទីតាំងទេសចរណ៍របស់ខេត្តនៅលើផែនទីទេសចរណ៍វៀតណាមនិងពិភពលោក។

លោកស្រី Trieu Thi Tinh អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Ha Giang បានឲ្យដឹងថា៖ “Ha Giang ផ្តោតសំខាន់លើការអភិរក្សតម្លៃវប្បធម៌ប្រពៃណី និងរក្សាបេតិកភណ្ឌដែលធម្មជាតិបានផ្តល់ជូន Ha Giang ជាពិសេសគឺសួនឧទ្យានភូគព្ភសាស្ត្រខ្ពង់រាបថ្ម Dong Van។ បច្ចុប្បន្ននេះ យើងបានរក្សាពិធីបុណ្យប្រពៃណីសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិដែលមក Ha Giang ទទួលបានបទពិសោធន៍។ នេះជាវិធីសាស្រ្ត និងទិសដៅអភិវឌ្ឍន៍ទេសចរណ៍របស់ Ha Giang” ។

យោងតាមលោកបណ្ឌិត Vu Nam ដេប៉ាតឺម៉ង់ទេសចរណ៍ និងសណ្ឋាគារ នៃមហាវិទ្យាល័យសេដ្ឋកិច្ចជាតិបានឲ្យដឹងថា Ha Giang ត្រូវការត្រៀមខ្លួនឱ្យបានល្អទាក់ទងនឹងធនធានមនុស្ស; ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្រុក ទីរួមស្រុក និងគោលដៅទេសចរណ៍នានា ដើម្បីបង្កើតលំហទេសចរណ៍វិសេសវិសាល ប្រកបដោយនិរន្តរភាព។ ទន្ទឹមនឹងនោះ Ha Giang ត្រូវអភិវឌ្ឍហើយស្នើផែនការនិងគោលការណ៍ថ្មីថ្មោង ស្របតាមនិន្នាការអភិវឌ្ឍន៍៖  “Ha Giang ត្រូវយកចិត្តទុកដាក់លើតម្លៃខុសប្លែក បើធៀបនឹងតំបន់ផ្សេងទៀតក្នុងប្រទេស និងពិភពលោក។ ក្នុងការកសាងផលិតផលទេសចរណ៍ Ha Giang ត្រូវបង្កើត “អារម្មណ៍ខុសប្លែក” ដើម្បីឱ្យភ្ញៀវទេសចរជ្រើសរើស និងទិញផលិតផលទេសចរណ៍ក្នុងស្រុក។ តាមនោះ ផលិតផលទេសចរណ៍មានភាពទាក់ទាញ និងតម្លៃកាន់តែខ្ពស់; ភ្ញៀវទេសចរកាន់តែច្រើននឹងជ្រើសរើសមកកាន់ទីនេះ និងបង្កើតការប្រកួតប្រជែងសម្រាប់ទេសចរណ៍ Ha Giang”។

នៅក្នុងសិក្ខាសាលានេះដែរ ខេត្ត Ha Giang និង Cao Bang បានទទួលស្គាល់ផលិតផលទេសចរណ៍តភ្ជាប់រវាងឧទ្យានភូគព្ភសាស្ត្រសកល ខ្ពង់រាបថ្ម Dong Van (ខេត្ត Ha Giang) និងឧទ្យានភូគព្ភសាស្ត្រសកល Non Nuoc Cao Bang (ខេត្ត Cao Bang)។ ផលិតផលនេះសំដៅជំរុញការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ខង់សម្ព័ន្ធរវាងមូលដ្ឋានទាំងពីរ រួមចំណែកលើកកំពស់ប្រសិទ្ធភាពនៃការអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌ លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ