កំណត់បញ្ហាអាទិភាពក្នុងគោលនយោបាយសង្គមរបស់វៀតណាមដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥

(VOVWORLD) - ការបូកសរុបនេះ គួរតែស្នើចេញនូវទស្សនៈ គោលការណ៍ណែនាំ យន្តការ គោលនយោបាយ ភារកិច្ច និងដំណោះស្រាយដែលអាចកើតមានសម្រាប់សម័យកាលនីមួយៗ ស្របតាមនិន្នាការ និងការអនុវត្តតាមមូលដ្ឋាននិងថ្នាក់ជាតិក្នុងសម័យកាលថ្មី។

កំណត់បញ្ហាអាទិភាពក្នុងគោលនយោបាយសង្គមរបស់វៀតណាមដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ - ảnh 1លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam (រូបថត៖ Van Diep/TTXVN)

នេះជាសំណើដែលបានដាក់ចេញក្នុងកិច្ចប្រជុំលើកទីមួយ របស់គណៈកម្មាធិការដឹកនាំបូកសរុបរយៈពេល ១០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់សន្និបាតមជ្ឈឹមលើកទី៥ នីតិកាលទី ១១ ស្តីពីបញ្ហាគោលនយោបាយសង្គមមួយចំនួនដំណាក់កាល ២០១២-២០២០ (សេចក្តីសម្រេចចិត្តលេខ-NQ/TW) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៩ ខែមីនា ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី Vu Duc Dam ប្រធានគណៈកម្មាធិការដឹកនាំ។

មតិនៅក្នុងអង្គប្រជុំបានឯកភាពថា ការបូកសរុបសេចក្តីសម្រេចចិត្តគួរតែផ្តោតលើការវាយតម្លៃជាក់ស្តែង   បរានុម័តនិងទាញយកមេរៀនបទពិសោធន៍។ ការបូកសរុបនេះ គួរតែស្នើចេញនូវទស្សនៈ គោលការណ៍ណែនាំ យន្តការ គោលនយោបាយ ភារកិច្ច និងដំណោះស្រាយដែលអាចកើតមានសម្រាប់សម័យកាលនីមួយៗ ស្របតាមនិន្នាការ និងការអនុវត្តតាមមូលដ្ឋាននិងថ្នាក់ជាតិក្នុងសម័យកាលថ្មី។

ថ្លែងមតិដឹកនាំក្នុងអង្គប្រជុំ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានកត់សម្គាល់ថា ការងារបូកសរុបគួរតែពិចារណានិងសំដៅលើនិន្នាការអន្តរជាតិច្បាស់លាស់ ដូចជា បដិវត្តន៍ឧស្សាហកម្ម ៤.០ ការផ្លាស់ប្តូរឌីជីថល ជំងឺរាតត្បាត និងសន្តិសុខតាមអ៊ីនធឺណិតជាដើម។ ក្នុងការបូកសរុបត្រូវបំភ្លឺច្បាស់ពីគោលនយោបាយ អាទិភាព និងការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋចំពោះវិស័យសង្គម ការថែទាំមនុស្ស បើធៀបនឹងធនធានដែលមានស្រាប់ ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព រួមទាំងបទពិសោធន៍ត្រូវបានទទួលយកជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ