កំណត់បានអត្តសញ្ញាណជនរងគ្រោះចំនួន២២៥នាក់ក្នុងការធ្លាក់យន្តហោះMH-17

កំណត់បានអត្តសញ្ញាណជនរងគ្រោះចំនួន២២៥នាក់ក្នុងការធ្លាក់យន្តហោះMH-17 - ảnh 1
ទីកន្លែងដែលយន្តហោះ MH-17ធ្លាក់នាថ្ងៃទី១១កក្កដាមុននេះ (រូបថតៈ AFP)

(VOVworld)-ក្រសួងយុត្តិធម៌ហូឡង់បានឲ្យដឹងនាថ្ងៃទី១៩កញ្ញាថា អ្នកជំនាញ​ខាង
កោសល្យវិច្ច័យរបស់ប្រទេសនេះ បានកំណត់អត្តសញ្ញាណជនរងគ្រោះ ក្នុងការធ្លាក់
យន្តហោះ MH-17 បន្ថែម១៤នាក់ទៀត នាំយកចំនួនសរុបឡើងដល់ ២២៥នាក់។ ក្នុងចំណោមជនរងគ្រោះដែលទើបនឹងបានកំណត់អត្តសញ្ញាណ នេះ មាន៧នាក់
ជាជនជាតិហូឡង់។

        នាថ្ងៃទី១៩កញ្ញា នាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte បានអះអាងជាថ្មី
ម្តងទៀត នូវគ្រោះថ្នាក់នៃការទាក់ទងផ្ទាល់នឹងកន្លែងកើតហេតុ ដោយសារ ការ វាយប្រយុទ្ធគ្នានៅប្រទេសអ៊ុយក្រែនបានប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ