កំណត់ឱកាសនិងការសាកល្បងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសហករណ៍នៅវៀតណាម

(VOVWORLD) - នាបច្ចុប្បន្ន វៀតណាមមានសហករណ៍ប្រមាណ២៤ពាន់អង្គភាព ដោយ ទាក់ទាញការចូលរួមរបស់សមាជិកចំនួន៦លាននាក់។ សេដ្ឋកិច្ចសហប្រតិបតិ្ត ការនិងសហករណ៍ ត្រូវបានអះអាងថា ជាផ្នែកមួយដែលមិនអាចខ្វះបានក្នុង ខឿនសេដ្ឋកិច្ចជាតិ ដោយរួមវិភាគទាន១០%នៃ GDP របស់វៀតណាម។
កំណត់ឱកាសនិងការសាកល្បងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសហករណ៍នៅវៀតណាម - ảnh 1 ក្រោមប្រធានបទ “ ឱកាសនិងការសាកល្បងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសហប្រតិបតិ្តការ សហករណ៍” នោះ វេទិកាមានការចូលរួមរបស់តំណាងចំនួន៥០០នាក់ដែលជាថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នមជ្ឈឹម ខេត្ត ក្រុង សហករណ៍នានា រួមជាមួយអ្នកជំនាញទាំងជាតិ និងអន្តរជាតិ។ (រូបថត៖ VOV5) 

  វេទិកាសេដ្ឋកិច្ចសហប្រតិបតិ្តការ សហករណ៍ឆ្នាំ២០១៩ ដែលបាន សហ ភាពសហករណ៍វៀតណាម សហការជាមួយក្រសួងផែនការនិងវិនិយោគរៀបចំ ឡើងកាលពីព្រឹកថ្ងៃទី១៤ ខែតុលា នៅរដ្ឋធានីហាណូយ។ ក្រោមប្រធានបទ “ ឱកាសនិងការសាកល្បងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសហប្រតិបតិ្តការ សហករណ៍” នោះ វេទិកាមានការចូលរួមរបស់តំណាងចំនួន៥០០នាក់ដែលជាថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នមជ្ឈឹម ខេត្ត ក្រុង សហករណ៍នានា រួមជាមួយអ្នកជំនាញទាំងជាតិ និងអន្តរជាតិ។

        នាបច្ចុប្បន្ន វៀតណាមមានសហករណ៍ប្រមាណ២៤ពាន់អង្គភាព ដោយ ទាក់ទាញការចូលរួមរបស់សមាជិកចំនួន៦លាននាក់។ សេដ្ឋកិច្ចសហប្រតិបតិ្ត ការនិងសហករណ៍ ត្រូវបានអះអាងថា ជាផ្នែកមួយដែលមិនអាចខ្វះបានក្នុង ខឿនសេដ្ឋកិច្ចជាតិ ដោយរួមវិភាគទាន១០%នៃ GDP របស់ វៀតណាម។

        អញ្ជើញថ្លែងនៅវេទិកា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានចាត់ទុកថា សហករណ៍គួរតែដើរតួនាទីដ៏សកម្ម តភ្ជាប់និងពង្រីកកិច្ច សហប្រតិបតិ្តការ សំដៅលើកកំពស់ខ្សែសង្វាក់តម្លៃ ធ្វើផលិតកម្មដោយទ្រង់ ទ្រាយធំ ឆ្លើយតបនឹងតម្រូវការនៅក្នុងនិងក្រៅប្រទេស។ ចំពោះមុខឱកាសនិង ការសាកល្បងជាច្រើនក្នុងដំណើរការសមាហរណកម្មកាន់តែទូលំទូលាយរបស់ប្រទេសជាតិនោះ គឺសហករណ៍ត្រូវតែផ្លាស់ប្ដូរថ្មីដោយខ្លួនឯងហើយរីកចម្រើន យ៉ាងខ្លាំងក្លាថែមទៀត ដើម្បីឆ្លើយតបនឹងសំណូមពរដ៏តឹងរឹងនៃសេដ្ឋកិច្ចទីផ្សារ។ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖

        “ក្នុងសេដ្ឋកិច្ចសមូហភាពនោះគឺ មជ្ឈឹមបានកំណត់ថា សហករណ៍ជាកត្តា គន្លឹះ។ គោលដៅទីមួយគឺនាំសេដ្ឋកិច្ចសមូហភាពរួចផុតពីសភាពការណ៍អន់ ខ្សោយដ៏យូរអង្វែង។ ទីពីរគឺខិតខំប្រឹងប្រែងសម្រេចបានល្បឿនកំណើនខ្ពស់ជាង ហើយមានសមាមាត្រធំជាងក្នុង GDP ជាតិ។ ខ្ញុំសង្ឃឹមថា វេទិកានេះត្រូវបាន រៀបចំឡើងជាប្រចាំឆ្នាំហើយឆ្នាំនីមួយៗនឹងមានប្រធានបទស្នូល១ ដើម្បីអោយ បណ្ដាសហករណ៍និងរដ្ឋរួមគ្នាដោះស្រាយ។ អាស្រ័យហេតុនោះ នាំសេដ្ឋកិច្ច សមូហភាពរីកចម្រើនទៅមុខ នាំមកនូវប្រសិទ្ធភាពដ៏សក្តិសមនឹងសំណូមពរនិង ឋានៈរបស់សហករណ៍ក្នុងខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយមរបស់វៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ