កំណែទម្រង់សកម្មភាពចារកម្មនៃ NSA មិនទទួលបានការគាំទ្ររបស់ប្រជាជនអាមេរិក
|
ប្រជាជនអាមេរិកភាគច្រើនមិនគាំទ្រកំណែទម្រង់សកម្មភាព ចារកម្មរបស់ស្ថាប័នសន្តិសុខជាតិអាមេរិក (NSA) (Image: Vietnam+) |
(VOVworld) – ប្រជាជនអាមេរិកភាគច្រើនមិនគាំទ្រកំណែទម្រង់សកម្មភាព ចារកម្មរបស់ស្ថាប័នសន្តិសុខជាតិអាមេរិក (NSA) ដែលប្រធានាធិបតី លោក
Barack Obama បាននាំចេញ នាសប្តាហ៍កន្លងទៅ។ នេះគឺជាលទ្ធផលនៃការ ស្ទង់សាធារណៈមតិដែលមជ្ឈមណ្ឌលស្រាវជ្រាវ Pew និងកាសែត USA Today
បាននាំចេញ នាថ្ងៃទី ២១ មករា។ តាមនោះ សាធារណៈមតិបានចាត់ទុកថា៖ ការផ្តើមគំនិតរបស់លោក Obama អំពីកំណែទម្រង់ NSA មិនបង្កើតការផ្លាស់ប្តូរ ថ្មីណាមួយចំពោះកិច្ចការពារសិទ្ធិបុគ្គលរបស់ប្រជាជនឡើយ។ ចំពោះរឿងហេតុ
ទាក់ទិនដល់អតីតចារបុរសនៃទីភ្នាក់ងារស៊ើបការណ៍កណ្ដាលអាមេរិក (CIA)
លោក Edward Snowden ៤៥% នៃប្រជាជនអាមេរិកបានចាត់ទុកថា៖ ការប្រកាស
ជាសាធារណៈព័ត៌មានសម្ងាត់គឺបំរើឲ្យផលប្រយោជន៍របស់សហគមន៍ ក្នុងពេល
នោះ ៤៣% នៃប្រជាជនអាមេរិកមានមតិផ្ទុយទៅវិញ។ ប៉ុន្តែ ៥៦% នៃប្រជាពលរដ្ឋ
អាមេរិកបានចាត់ទុកថា៖ រដ្ឋាភិបាលប្រទេសនេះត្រូវប្តឹងតវ៉ា Snowden៕