កំណើន GDP របស់វៀតណាមស្ថិតក្នុងចន្លោះពី ៣,៥ ទៅ ៥,៥%
(VOVWORLD) - អគ្គនាយក HSBC វៀតណាម លោក Tim Evans ទើបបានធ្វើការវាយតម្លៃអំពីយថាទស្សន៍សេដ្ឋកិច្ចវៀតណាម ឆ្នាំ ២០២១។
សកម្មភាពនៅរោងចក្រមួយនៅវៀតណាម (រូបថត៖ TTXVN) |
ជាក់ស្ដែង យោងតាមលោក Tim Evans បានឲ្យដឹងថា សេណារីយ៉ូសេដ្ឋកិច្ចដល់ដំណាច់ឆ្នាំនេះ គឺពឹងផ្អែកជាច្រើនទៅលើប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងជូនប្រជាជន គួបផ្សំនឹងការបើកចំហខឿនសេដ្ឋកិច្ចឡើងវិញ នៅចំពេលវេលា។ HSBC បានដាក់ចេញសេណារីយ៉ូចំនួន ២ សម្រាប់ខឿនសេដ្ឋកិច្ចវៀតណាមរហូតដល់ដំណាច់ឆ្នាំ ជាមួយនឹងកំណើន GDP ស្ថិតនៅចន្លោះ ៣,៥-៤% និង ៥-៥,៥% ។ អគ្គនាយកធនាគារ HSBC វៀតណាមបានសង្កត់ធ្ងន់ថា ទោះបីជាស្ថិតក្នុងសេណារីយ៉ូណាក៏ដោយ ខឿនសេដ្ឋកិច្ចក៏ត្រូវ“ បើកចំហឡើងវិញ ហើយដំណើរការយ៉ាងប្រយ័ត្នប្រយែង និងតាមផែនការកំណត់” ។
យោងតាមលោក Tim Evans បានឲ្យដឹងថា សកម្មភាពប្រើប្រាស់ទំនិញនឹងត្រូវបានស្ដារឡើងវិញយ៉ាងខ្លាំងក្លា បន្ទាប់ពីរលកជំងឺលើកនេះបានថយចុះ។ ដើម្បីទទួលបានលទ្ធផលនេះ ធនាគារដ្ឋវៀតណាមបានអនុវត្តន៍ដំណោះស្រាយកំណែទម្រង់មួយចំនួន ដើម្បីជួយឧបត្ថម្ភខឿនសេដ្ឋកិច្ច។ លោក អគ្គនាយកធនាគារ HSBC វៀតណាមបានអះអាងថា ទោះបីស្ថិតក្នុងបរិបទនៃជំងឺរាតត្បាតក៏ដោយ ប៉ុន្តែវៀតណាមនៅតែជាគោលដៅមកដល់គួរឲ្យទាក់ទាញសម្រាប់វិនិយោគិនក្នុងរយៈពេលមធ្យម។ រាល់លក្ខខ័ណ្ឌមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់វៀតណាមនឹងជួយសម្រួលវិនិយោគិនទប់ទល់នឹងការប្រែប្រួលរយៈពេលខ្លីដោយសារកូវីដ ១៩ ផងដែរ៕