កំណើនតម្លៃចិញ្ចឹមជ្រូកតាមដំណាក់កាល ដោយឆ្ពោះទៅសម្រេចបានគោលដៅទទួលបានសាច់ពី ៥ ដល់ ៦.៥ លានតោនក្នុងមួយឆ្នាំ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ ខែកញ្ញានៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តី លោក Trinh Dinh Dung បានធ្វើជាអធិបតីនៃសន្និសីទស្តីពី “យុទ្ធសាស្ត្រអភិវឌ្ឍន៍បសុសត្វដំណាក់កាល ២០២០-២០៣០ ចក្ខុវិស័យឆ្នាំ ២០៤០”។ 
កំណើនតម្លៃចិញ្ចឹមជ្រូកតាមដំណាក់កាល ដោយឆ្ពោះទៅសម្រេចបានគោលដៅទទួលបានសាច់ពី ៥ ដល់ ៦.៥ លានតោនក្នុងមួយឆ្នាំ - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung អញ្ជើញដឹកនាំសន្និសីទ (រូបថត៖ Vũ Sinh/TTXVN)

អញ្ជើញថ្លែងមតិក្នុងសន្និសីទ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា យុទ្ធសាស្រ្តនេះ គឺជាឧបករណ៍ចង្អុលបង្ហាញការអភិវឌ្ឍន៍សម្រាប់ផ្នែកចិញ្ចឹមសត្វបង្កើនការប្រកួតប្រជែងនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមនោះ រួមចំណែកដល់កំណើនសេដ្ឋកិច្ច។

គោលដៅសំខាន់មួយដែលក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានដាក់ចេញគឺធ្វើឱ្យមានស្ថេរភាពទម្រង់ពាលានុភាពបង្កើតរោងចក្រផលិតចំណីសត្វឧស្សាហកម្ម ដល់ឆ្នាំ ២០៣០ ពីផលិតបានពី ៤០ ដល់ ៤៥ លានតោន ដែលបរិមាណសាច់ពិតគឺពី ៣០ ដល់ ៣២ លានតោន ស្រូបយក ៧០% នៃចំណីចម្រាញ់សរុប។ រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Nguyen Xuan Cuong បានអះអាងថា៖ “ត្រូវកំណត់ទីតាំងរបស់ផ្នែកចិញ្ចឹមសត្វឡើងវិញដោយឈរលើមូលដ្ឋាននៃវិស័យកសិកម្ម។ វៀតណាមគឺជាប្រទេសនាំចេញកសិផលជាប់ចំណាត់ថ្នាក់លេខ ១៥ នៅលើពិភពលោក។ នាពេលខាងមុខ ដើម្បីបន្តគោលនយោបាយរបស់បក្សនិងរដ្ឋ គឺបន្តធ្វើសមាហរណកម្ម ហើយការចិញ្ចឹមសត្វត្រូវបានកំណត់ថាជាផ្នែកសំខាន់នៅក្នុងវិស័យកសិកម្ម។ ទន្ទឹមជាមួយគ្នានោះ ត្រូវផ្លាស់ប្តូររចនាសម្ព័នមុខទំនិញឲ្យសមស្របនឹងតម្រូវការក្នុងប្រទេសនិងឆ្ពោះទៅការនាំចេញទៀតផង”

ប្រតិកម្មទៅវិញ

ផ្សេងៗ