កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សដោយជំរុញការប្រើប្រាស់ថាមពលបៃតងនៅវៀតណាម
(VOVWORLD) - យោងតាមអត្ថបទចុះថ្ងៃទី ១២ ខែមករានៅលើគេហទំព័រ“ The Diplomat” បានបង្ហាញថាកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់វៀតណាមគឺជាកម្លាំងចលករជំរុញការប្រើប្រាស់ថាមពលបៃតងនៅប្រទេសនេះ។
គំរោងថាមពលពន្លឺព្រះអាទិត្យ (រូបថត៖ TTXVN) |
យោងតាមអ្នកនិពន្ធអត្ថបទនេះបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់វៀតណាមបានជំរុញឱ្យមានការរីកចម្រើនថាមពល កកើតឡើងវិញនៅក្នុងប្រទេសនេះ។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៤ សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមមានកំណើនយ៉ាងហោចណាស់ គឺ ៦% ក្នុងមួយឆ្នាំ ពោលគឺសម្រេចបាន ៧% ក្នុងឆ្នាំ ២០១៨ និង ២០១៩ ។ កំណើនយ៉ាងឆាប់រហ័សនេះកំពុងជំរុញការប្រើប្រាស់ថាមពល ក្នុងល្បឿនដ៏អស្ចារ្យ។
ក្នុងឆ្នាំ ២០១៧ ស្ថាប័នគ្រប់គ្រងរបស់វៀតណាមបានអនុញ្ញាតឱ្យក្រុមហ៊ុន EVN ទិញថាមពលពន្លឺព្រះអាទិត្យពីអ្នកផលិតឯករាជ្យ ក្នុងតម្លៃ FIT ដ៏គួរឱ្យទាក់ទាញគឺ ៩,៣៥ សេន/គីឡូវ៉ាត់ម៉ោង។ ទាំងនេះគឺកម្លាំងចលករប្រកបដោយប្រសិទ្ធភាពសម្រាប់កំណើនយ៉ាងឆាប់រហ័សនៅក្នុងវិស័យថាមពលកកើតឡើងវិញ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ធំធេង សំដៅជំរុញការកែទម្រង់ទីផ្សារដើម្បីវៀតណាមក្លាយទៅជាគោលដៅវិនិយោគដ៏ស្និទ្ធិស្នាលផងដែរ៕