|
រដ្ឋមន្រ្តីហិរញ្ញវត្ថុVuong Dinh Hue បើកសន្និសីទ(រូបថត៖ Internet) |
ធនាគារអភិវឌ្ឌ្យទ្វិបអាស៊ី( ADB) ព្យាករណ៏ថា៖កំណើនសេដ្ឋកិច្ចរបស់វៀតណាមឆ្នាំ
នេះទទួលបានប្រមាណ ៥,៧% នឹងកើនឡើង៦,២%នាឆ្នាំ ២០១៣។ វៀតណាមត្រូវ
ការ មានគោលនយោបាយសមស្របដើម្បីជំនះពុះពារលើសញ្ញាឧណភាពសេដ្ឋកិច្ច
ព្រមទាំង ខំប្រឹងប្រែងជាងទៀតក្នុងការកែទម្រង់អង្គភាពអាជីវកម្មរដ្ឋក្នុងរយះពេល
ខាងមុខ។ការវាយតំលៃនេះត្រូវបានលើកឡើងនៅក្នុងសន្និសីទការសាកល្បងសេដ្ឋ
កិច្ច ហិរញ្ញវត្ថុ ទូទាំងសកលលោកឆ្នាំ២០១២ដោយក្រសួងហិរញ្ញវត្ថុរួមសហការ
ជាមួយធនាគារអភិវឌ្ឌ្យ ទ្វិបអាស៊ីនឹងក្រុមហ៊ុនគ្រប់គ្រងទ្រព្វសម្បិត្តកូរ៉េខាងត្បូងរៀបចំ
ឡើងនៅទីក្រុងហាណូយកាលពីថ្ងៃទី ២៣ មេសា។ លោក Bindu Lohani អនុប្រធាន
គ្រប់គ្រងប្រាជ្ញានឹងអភិវឌ្ដ្យ ដោយចីរភាពនៃធនាគារអភិវឌ្ឌ្យទ្វិបអាស៊ីបានលើកច្បាស់
ថា៖ នៅវៀតណាមរដ្ឋាភិបាលកំពុងខំប្រឹងប្រែងកែទម្រង់អង្គភាពអាជីវកម្មរដ្ឋ។អង្គការ
យើងខ្ញុំបានរួមផ្សំយ៉ាងជិតស្និទជាមួយវៀតណាមក្នុងដំណើរការកែទម្រង់នេះ។រដ្ឋាភិ
បាលបាន សន្យាថា៖នឹងដំណើរការកែទម្រង់អង្គភាពអាជីវកម្មរដ្ឋចំនួន២១អង្គភាព
ទៀតដើម្បី បណ្តាសំព័ន្ធក្រុមហ៊ុនធំបង្កើនប្រសិទ្ធភាពថែមទៀត។វៀតណាមត្រូវការ
ខំប្រឹងប្រែង ជាច្រើនដើម្បីកែទម្រង់បណ្តាអង្គភាពអាជីវកម្មនេះ៕