កំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅតែមានយថាទស្សន៍ដ៏សកម្មក្នុងកាលៈទេសៈនាបច្ចុប្បន្ន

(VOVWORLD) - នាថ្ងៃទី១ ខែកក្កដា នៅរដ្ឋធានីហាណូយ ធនាគារពិភពលោក (WB) នៅ វៀតណាម បានប្រកាសរបាយការណ៍ជាប្រចាំឆ្នាំរបស់ WB ស្ដីពីស្ថានភាពសេដ្ឋ កិច្ចនៅវៀតណាមនាពេលកន្លងទៅ។

តាមរបាយការណ៍នេះបានវិភាគថា សេដ្ឋកិច្ចវៀតណាមនាពេលថ្មីៗនេះ មានកំណើនយឺតៗគឺដោយសារតែផលប៉ះពាល់ពីកត្តាអវិជ្ជមាននៅខាងក្រៅទៅលើវិស័យសេដ្ឋកិច្ចសំខាន់ៗ។ លោក Sebastian Eckardt អ្នកជំនាញសេដ្ឋកិច្ច WB ប្រចាំវៀតណាម បានសង្កត់ធ្ងន់ថា៖

        “សកម្មភាពសេដ្ឋកិច្ចរបស់វៀតណាមមានភាពទ្រឹងបន្តិច។ ម្យ៉ាងមួយគឺ ដោយសារបរិយាកាសសេដ្ឋកិច្ចមានការសាកល្បងជាច្រើនជាងមុន ប៉ុន្តែដោយ មានល្បឿនកំណើនចំនួន៦,៣%ក្នុងឆមាសទី១នោះ គឺវៀតណាមនៅតែរក្សាបាន នូវសន្ទុះកំណើនប្រកបដោយចីរភាព។ ទោះបីជារងការជាប់គាំងក្នុងរយៈពេល ខ្លីក្ដី ប៉ុន្តែសេដ្ឋកិច្ចវៀតណាមនៅតែមានយថាទស្សន៍ដ៏សកម្មចំពោះកំណើនក៏ដូច ជាស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច។ វិស័យផលិតកម្មកែច្នៃនឹងបន្តជាកម្លាំងចលករ ស្នូលចំពោះកំណើនសេដ្ឋកិច្ច ប៉ុន្តែ ថយពី១៣%ចុះនៅត្រឹម១១%ក្នុងឆ្នាំនេះ។ កសិកម្មថយពី៤%ចុះនៅត្រឹម២,២%។ ក្នុងពេលជាមួយគ្នានោះ វិស័យសេវាកម្ម បន្តមានលទ្ធផលដ៏ល្អ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ